

តាកែវ៖ នៅរសៀលថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិកាសាខា មន្ត្រីប្រតិបត្តិសាខា ប្រធានមន្ទីរជុំវិញខេត្ត និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកទ្រាំង ខេត្តតាកែវ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកជូនប្រជាពលរដ្ឋចាស់ជរាទីទ័លក្រចំនួន ១០០នាក់ នៅស្រុកទ្រាំង ខេត្តតាកែវ ដែលពិធីនេះរៀបចំឡើងក្នុងបរិវេនវត្តប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។
ក្នុងឱកាសនោះឯកឧត្តមប្រធាន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខដល់ គ្រួសារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះនៅគ្រប់ទីកន្លែងដោយមិនប្រកាន់បក្សពួក និន្នាការនយោបាយ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ ជាបន្ត ឯកឧត្តមប្រធាន ក៏បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩ (Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ដែលកំពុងមានការឆ្លងខ្លាំងគួឱ្យបារម្ភបន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក៏ដូចជាលើពិភពលោក ព្រមទាំង សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ គោរពតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា (បីការពារ បីកុំ និងពីរចូលរួម) ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង។
អំណោយដែលបានផ្ដល់ជូនរួមមាន៖ អាវរងារ១ មុង១ និងភួយ១ ៕
ប្រភព៖ រដ្ឋបាលខេត្តតាកែវ




