logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិការយុវជនដើម្បីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ តាមរយៈការពង្រឹងប្រព័ន្ធស្បៀងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព
52
16-Dec-2021
Sub-nation news
Link

ព្រឹកថ្ងៃអង្គារទី១៤ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្ដក្រចេះ និងក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ រៀបចំវេទិការយុវជនដើម្បីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ តាមរយៈការពង្រឹងប្រព័ន្ធស្បៀងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមអធិបតីភាព ឯកឧត្តម សុខ សីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត ដោយមានការចូលរួមពីលោក លោកស្រី តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងយុវជន ប្រមាណជា៣៥នាក់។

ឯកឧត្តម គង់ គីមនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ក្នុងសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភ លើកទី៨ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធស្បៀងដ៏មានសារសំខាន់ និងបានបង្ហាញពីការប្រាជ្ញាចិត្ត និងដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ ដាក់ចេញនូវអាទិភាពចំនួន០៤។

ឯកឧត្តម សុខ សីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានបន្ថែមថា ៖ យុវជនបានចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភតាមរយៈការពង្រឹងប្រព័ន្ធស្បៀង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ព្រោះថាយុវជន គឺជាទីផ្សារដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា បើយុវជនជ្រើសរើសអាហារសុខភាពបរិភោគ នោះអ្នកផលិត និងអ្នកដឹកជញ្ជូន អ្នកកែច្នៃ អ្នកចែកចាយ និងអ្នករៀបចំម្ហូបអាហារ និងផលិតអាហារសុខភាពទាំងនោះ ដើម្បីបំពេញសេចក្តីត្រូវការរបស់យុវជនជាអ្នកបរិភោគស្ថិត។

ក្នុងបរិបទនៃការរីករាលដាល់ជាសកលនៃជំងឺកូវីដ-១៩ ការពង្រឹងស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព កាន់តែមានសារៈសំខាន់ដែលតម្រូវឲ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ពិសេសយុវជនត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើឲ្យប្រព័ន្ធស្បៀងកាន់តែរឹងមាំមានភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងមានចីរភាពបរិស្ថានចីរភាពសង្គម និងចីរភាពសេដ្ឋកិច្ចសម្រាប់មនុស្សភពផែនដី និងវិបុលភាព។

ឯកឧត្តមបន្តថា ៖ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិងអាហាររូបត្ថម្ភ សំដៅរួមចំណែកលើកកម្ពស់សុខភាពជីវភាពរស់នៅ និងធានាឲ្យបាននូវសុខដុមបនីយកម្មគ្រួសារ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាអាហារូបត្ថម្ភលើកទី៧ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានផ្ដល់នូវសាស្ត្រដូចជា ៖ ត្រូវជំរុញការចូលរួមរបស់យុវជនក្នុងវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ និងលើកកម្ពស់ការអប់រំអាហារូបត្ថម្ភដល់ដល់សិស្សានុសិស្ស តាមរយៈការផ្ដល់សេវាអប់រំស្ដីពីអាហាររូបត្ថម្ភដូចជា ការទំលាក់ព្រូន ការត្រួតពិនិត្យសុខភាពអនាម័យនិងការប្រឹក្សាយោបល់ស្ដីពីសុវត្ថិភាពចំណីអាហារ -ត្រូវចលនាឲ្យយុវជនយល់ដឹងពីរបៀបធ្វើម្ហូបអាហារខ្មែរ និងលើកកម្ពស់ការបរិភោគអាហារចម្រុះបែបប្រពៃណីខ្មែ រដោយប្រើប្រាស់ អំបិល ស្ករ ខ្លាញ់ និងសារធាតុបន្ថែមរសជាតិផ្សេងៗទៀតក្នុងកំរិតសមល្មម និងគាំទ្រដល់អ្នកផលិតម្ហូបអាហារខ្មែរ ដែលសម្បូរសារធាតុចិញ្ចឹមនិងមានសុវត្ថិភាព-ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រជាជនកម្ពុជាគ្រប់រូបត្រូវបរិភោគរបបអាហារសុខភាព ជាពិសេសបន្លែនិងផ្លែឈើឲ្យបានច្រើនដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយបានរឹងមាំ និងត្រូវរៀបចំចម្អិននិងបរិភោគអាហារនៅកន្លែងដែលមានបរិស្ថានស្អាត ត្រូវពាក់ម៉ាស និងលាងសម្អាតជាមួយនឹងសាប៊ូឱ្យបានញឹកញាប់ នៅពេលកាន់ ឬរៀបចំអាហារ និងត្រូវបរិភោគទឹកមានសុវត្ថិភាព និងរក្សាអនាម័យដើម្បីទទួលបានអាហាររូបត្ថម្ភល្អ និងមានសុខភាពល្អ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior