logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តខេត្តកំពង់ចាម រៀបចំពិធីសំណេះសំណាល រវាងក្រុមសមជិកាសភា ជាមួយសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ «ស្ដីពីវឌ្ឍនភាព និងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២»
57
19-Jan-2022
Sub-nation news
Link

នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល រវាងក្រុមសមជិកាសភា ជាមួយសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ «ស្ដីពីវឌ្ឍនភាព និងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២» ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨នៃព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា។ ពិធីនេះ មានការអញ្ជើញចូលរួមពីលោកជំទាវសមាជិកាព្រឹទ្ធសភា, លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម, សមាជិកាក្រុមប្រឹក្សាខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ និងលោកស្រីអភិបាលរងក្រុង-ស្រុក ប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុង-ស្រុក និងសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

លោកជំទាវ មាន សំអាន បានបញ្ជាក់អំពីគោលបំណង នៃការជួបជុំនាពេលនេះថា ដើម្បី ៖ ទី១.លើកទឹកចិត្ត និងបង្កើនទំនាក់ទំនង ភាពជិតស្និតរវាងក្រុមសមាជិកាព្រឹទ្ធសភា ជាមួយសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បី រួមគ្នាក្នុងការចូលរួមពង្រឹងពង្រីកការអភិវឌ្ឍ នៅមូលដ្ឋាន ឲ្យកាន់តែប្រសើរឡើង។ ទី២.ផ្ដល់ឱកាសដល់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ បញ្ចេញជាមតិយោបល់ពាក់ព័ន្ធនឹងវឌ្ឍភាព និងឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្ការ់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំង ចែករំលែកបទពិសោធន៍ការងារ និងបញ្ហាប្រឈមនានា ដែលជួបប្រទះក្នុងការបំពេញភារកិច្ច។ ទី៣.ពង្រឹង និងលើកកម្ពស់ សមត្ថភាព ភាពក្លាហាន ក្នុងការចូលរួមធ្វើសេចក្ដីសម្រេចចិត្ត របស់បេក្ខភាពស្ត្រីឲ្យកាន់តែប្រសើរឡើង និងចូលរួមជ្រើសរើសអ្នកដឹកនាំក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមានសមត្ថភាពពិតប្រាកដ ដើម្បី អភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ។ និងទី៤.លើកកម្ពស់សមភាពយេនឌ័រ និងសុខភាពសាធារណៈ ការរស់នៅ និងការធ្វើការងារ តាមគន្លងប្រក្រតីភាពថ្មី បរិបទ នៃជម្ងឺកូវីដ ១៩។

លោកជំទាវ បានចាត់ទុកពិធីនាថ្ងៃនេះ គឺជាឱកាស ដ៏មានសារៈសំខាន់ របស់ក្រុមសមាជិកាព្រឹទ្ធសភា ក៏ដូចជា សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងភារកិច្ចបំពេញមុខងារតំណាង ដែលជាសមាជិកាព្រឹទ្ធសភា តំណាងក្រុមប្រឹក្សាឃុំ សង្កាត់ និងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងឲ្យប្រជាពលរដ្ឋ ដើម្បីរួមចំណែកជួយជម្រុញ និងធ្វើការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព តាមបែបប្រជាធិបតេយ្យ ។ ដោយឡែក ជាមួយនឹងការពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ប្រធានព្រឹទ្ធសភា លោកជំទាវ មាន សំអាន បានជម្រាបដែរថា ក្រុមសមាជិកព្រឹទ្ធសភា មានតួនាទី ជាសេនាធិការជូនថ្នាក់ដឹកនាំព្រឹទ្ធសភា ក្នុងការបំពេញមុខងារទាំង៣ ជាពិសេស មុខងារ ជាតំណាង។

ជាមួយនោះ ដើម្បីបំពេញមុខងារនេះ ឲ្យមានប្រសិទ្ធភាព ក្រុមសមាជិកាព្រឹទ្ធសភា បានដើរតួនាទីជាអ្នកគាំទ្រ និងរួមចំណែកជម្រុញការអនុវត្តគោលនយោបាយយេនឌ័រ ការពារសិទ្ធិស្ត្រី កុមារ និងផលប្រយោជន៍ របស់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ សំដៅលើកកម្ពស់សមត្ថភាព និងការបង្កើនសមាមាត្រស្ត្រី ក្នុងកិច្ចការនយោបាយ សេដ្ឋកិច្ច សង្គម ការយល់ដឹងអំពីច្បាប់ ដែលពាក់ព័ន្ធនឹងបញ្ហាយេនឌ័រ គោលនយោបាយវិមជ្ឈការ និងវិសមជ្ឈការ បញ្ហាសុខភាព អនាម័យ និងបរិស្ថាន។ យ៉ាងណាមិញ នាបច្ចុប្បន្ន បរិមាណស្ត្រី ក្នុងភាពជាអ្នកដឹកនាំ កាន់តែមានចំនួនកើនឡើងជាលំដាប់ ដែលស្របទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល បានចាត់ទុកស្ត្រី ជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងសង្គមជាតិ។ ដូច្នេះ នៅពេលភាគរយស្ត្រី ជាអ្នកដឹកនាំមានកាន់តែច្រើន បញ្ហាប្រឈម និងកង្វល់ ត្រូវបានយកចិត្តទុកដាក់ជាខ្លាំង និងត្រូវដោះស្រាយឲ្យបានទាន់ពេលវេលា។

ស្ថិតក្នុងឱកាសនោះដែរ លោកជំទាវ មាន សំអាន បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ជួយគំនិតយោបល់ ក្នុងន័យចែករំលែកព័ត៌មាន ចំណេះដឹង បទពិសោធន៍ល្អៗ និងបញ្ហាប្រឈមនានា ដែលជាឧបសគ្គដល់ស្ត្រី និងតម្រូវការជាក់ស្ដែង របស់ស្ត្រី សម្រាប់ជាគុណប្រយោជន៍ ស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណា ឲ្យស្ត្រីទទួលបានការគាំទ្រ ក្នុងពេលឈ្មោះបោះឆ្នោត និងចូលរួមធ្វើការសម្រេចចិត្តជ្រើសរើសថ្នាក់ដឹកនាំ ប្រកបដោយសុឆន្ទៈ សមត្ថភាព គុណធម៌ និងចរិតលក្ខណៈថ្លៃថ្នូរ ក្នុងការបំពេញការងារជូនប្រជាពលរដ្ឋ ដើម្បី អភិវឌ្ឍសហគមន៍ ភូមិ ឃុំ សង្កាត់ របស់ខ្លួន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior