logo
Header Logo
News Detail
thumbnail
អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ "ពង្រឹងផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ"
72
25-Feb-2022
Sub-nation news
Link

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ រួមទាំងសមាជិកសាខា មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តបានអញ្ជើញចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ២០២២ ក្រោមប្រធានបទ "ពង្រឹងផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ" និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះម្តាយចំនួន ១០៤នាក់ មកពី ៤ឃុំ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ស្ត្រីមានផ្ទៃពោះ និងស្ដ្រីបំបៅកូនដោយទឹកដោះម្តាយចំនួន ១០៤នាក់ មកពី ៤ឃុំ ក្នុងស្រុកកំពង់សីលា បានទទួលអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនោះមាន៖

ឃុំអូរបាក់រទេះ ២៤នាក់

ឃុំកំពង់សីលា ៣២នាក់

ឃុំចំការហ្លួង ២៤នាក់

និងឃុំស្ទឹងឆាយ ២៤នាក់។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអានសារលិខិតសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាពមាតាទារក និងកុមារថ្ងៃទី២១ កុម្ភៈ ២០២២ ក្រោមប្រធានបទ "ពង្រឹងការផ្ដល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្ដាយ"។

ដូច្នេះយើង ត្រូវរួមគ្នា ដើម្បីពង្រឹងការផ្ដល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្ដាយឱ្យបានគ្រប់គ្នា ព្រោះការចាក់វ៉ាក់សាំងនេ វាជួយបង្ការការឆ្លងជំងឺកូវីដ-១៩ ឬប្រភេទវីរុសបំលែងថ្មី (អូមីក្រុង) ប្រសិនឆ្លងវាមិនធ្ងន់ធ្ងរបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិត។ ស្របជាមួយនឹងប្រធានបទ នៃទិវាជាតិសុខភាពមាតាទារក និងកុមារឆ្នាំ២០២២ នេះ លើកទឹកចិត្តស្ត្រីឱ្យទៅទទួលបានការពិនិត្យថែទាំសុខភាព ចាប់ពីពេលពពោះ រហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាលកូនត្រូវបន្តថែទាំសុខភាពទាំងម្ដាយ ទាំងកូនរហូតដល់កូនមានអាយុពីរឆ្នាំ។ ក្នុងបរិបទ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩។

១.ស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅតាមមណ្ឌលសុខភាពដែលនៅជិតផ្ទះឱ្យបាន ៤ដងតាម ពេលវេលានិងទទួលថ្នាំជីវជាតិដែក

២.ទៅសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ

៣.បំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគាត់ ចាប់ពីទារកកើតរហូតដល់អាយុ ៦ខែ

៤. ស្ត្រីមានផ្ទៃពោះ ស្រី្តជាមាតាកំពុងបំបៅកូនដោយទឹកដោះម្ដាយ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ៣.ការពារ ៣.កុំ នឹងទៅទទួលវ៉ាក់សាំងបង្ការជឺកូវីដ-១៩ តាមវេននិងកាលកំណត់។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកអាណិតអាសូរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ជូនចំពោះបងប្អូនចូលរួម ព្រមទាំងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនស្ត្រីដែលចូលរួមចំនួន ១០៤នាក់ មកពី ៤ឃុំ ក្នុងស្រុកកំពង់សិលា ក្នុងម្នាក់ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួ ទឹកត្រី១យួរ ឃីតមួយកញ្ចប់ (សារុង១ ក្រមា១ ភួយ១ ម៉ង១) ម៉ាសមួយកញ្ចប់ ជែលមួយដប និងថវិកា ១០ម៉ឺនរៀល។ ចំណែកស្ត្រីមានផ្ទៃពោះ និងស្រ្តីមានទារកក្រោម ៣ខែ ចំនួន ៣២នាក់ ទទួលបានឃីតទារកមួយកញ្ចប់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior