logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តក្រចេះ រៀបចំកិច្ចប្រជុំ ស្ដីពីការបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ
84
26-Mar-2022
Sub-nation news
Link

ដើម្បីអនុវត្តតាមអនុសាសន៏សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់អាជ្ញាធររាជធានី-ខេត្ត គ្រប់លំដាប់ថ្នាក់ ត្រូវបង្កលក្ខណងាយស្រួលដល់បណ្ដាគណបក្សនយោបាយនិងផ្សព្វផ្សាយលិខិតលេខ ៣១៦ សជណ ចុះថ្ងៃទី៧កុម្ភៈ២០២២របស់ក្រសួងមហាផ្ទៃ ស្ដីពីការបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ អាចធ្វើសកម្មភាពដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី ៧ ឆ្នាំ២០២៣ ។ នៅព្រឹកថ្ងៃទី ២២មិនា២០២២ ឯកឧត្ដម ស្រេង សុភាព អភិបាលរងខេត្តក្រចេះបានបើកកិច្ចប្រជុំ ផ្រព្វផ្សាយដល់លោក លោកស្រី អភិបាលស្រុក ក្រុង អធិការស្រុក ក្រុង អាជ្ញាធរឃុំ សង្កាត់ នាយប៉ុស្ដិ៍រដ្ឋបាល និងស្មៀនផងដែរ។

មានប្រសាសន៏បើកកិច្ចប្រជុំឯកឧត្ដម ស្រេង សុភាព អភិបាលរងខេត្តបានបញ្ជាក់ថា នេះគឺជាការបើកនូវលំហប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់យើង នៅមូលដ្ឋានសម្រាប់ត្រៀមធ្វើការឃោសនាបោះឆ្នោតក្រុមប្រឹក្សាប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី ៧ ឆ្នាំ២០២៣ ពេលខាងមុខ។ ដូច្នេះគណបក្សនយោបាយដែលចុះបញ្ជីស្របច្បាប់ទទួលស្គាល់ដោយក្រសួងមហាផ្ទៃ លោក លោកស្រី អភិបាលស្រុក ក្រុង អធិការស្រុក ក្រុង អាជ្ញាធរឃុំ សង្កាត់ នាយប៉ុស្ដិ៍រដ្ឋបាល និងស្មៀនចាំបាច់យើងត្រូវបង្កលក្ខណៈផ្តល់លទ្ធភាពឲ្យពួកគេមានលទ្ធភាពធ្វើសកម្មភាពត្រៀមយុទ្ធនាការបោះឆ្នោត ,ថ្វីត្បិតយុទ្ធនាការបោះឆ្នោតមិនទាន់មកដល់តែត្រូវផ្ដល់ឱកាសឲ្យគេអាចជួបជុំសមាជិកសមាជិការបស់គេ។ និងបង្កឲ្យគណបក្សនយោបាយទាំងអស់មានលទ្ធភាពដើម្បីសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានដើម្បីជួបជុំសមាជិកនៅមូលដ្ឋានឬលើកផ្លាកគណបក្សមិនមែនមានតែបក្សកាន់អំណាចមួយទេដែលមានសិទ្ធិ។

ឯកឧត្ដមសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កលក្ខណៈសម្បត្តិឱ្យបណ្ដាបក្សនយោបាយដែលនឹងត្រូវចូលរួមការបោះឆ្នោតនៅពេលខាងមុខនេះទទួលបាននូវឱកាសសម្រាប់ការជួបជុំការចុះទៅជួបប្រជាជនដែលជាសមាជិកសមាជិការរបស់ពួកគេដោយគ្មានការរំខានណាមួយ ហើយយើងត្រូវខិតខំការពារសុវត្ថិភាពរបស់បណ្ដាបក្សទាំងនោះដោយ គោរពតាមច្បាប់ និងគ្មានអំពើហិង្សា,គ្មានមនុស្សរបួសនិងស្លាប់ដោយសារការមិនយល់ពីច្បាប់គណក្សនយោបាយ។ម៉្យាងវិញទៀតត្រូវតែគោរពទៅតាមបែបបទដែលមានចែងនៅក្នុងច្បាប់ជាធរមានផងដែរធ្វើយ៉ាងនេះយើងអាចដំណើរទៅមុខក្នុងការបើកលំហប្រជាធិបតេយ្យនៅក្នុងប្រទេសយើង។

សូមបញ្ជាក់ផងដែរក្នុងកិច្ចប្រជុំក៏បានផ្សព្វផ្សាយលិខិតលេខ ៣១៦ សជណ ចុះថ្ងៃទី៧កុម្ភៈ២០២២របស់ក្រសួងមហាផ្ទៃ ស្ដីពីការបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ អាចធ្វើសកម្មភាពដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី ៧ ឆ្នាំ២០២៣ និងធ្វើបទបង្ហាញពីច្បាប់ស្ដីពីគណបក្សនយោបាយ ការបង្កើតគណបក្សនយោបាយ សញ្ញាណនៃគណបក្សនយោបាយ ការចុះបញ្ជីរគណបក្សនយោបាយ រចនាសម្ព័ន្ធដឹកនាំគណបក្សនយោបាយ ហិរញ្ញវត្ថុគណបក្សនយោបាយ កាតព្វកិច្ចរបស់គណបក្សនយោបាយ និងវិធានការរដ្ឋបាល និងទោសប្បញ្ញត្តិ ជូនដល់ សមាជិកនៃអង្គប្រជុំបានជ្រួតជ្រាបដើម្បីយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior