logo
Header Logo
News Detail
thumbnail
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុស្តីទី អនុញ្ញាតឱ្យប្រធាន​ផ្នែកចាត់ការទូទៅនៃ​ក្រុមហ៊ុនឯកជនក្នុងស្រុក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
303
11-May-2022
Sub-nation news
Link

រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី បានអនុញ្ញាត ឱ្យលោក យូកុ កាន់ដា ប្រធានផ្នែកចាត់ការទូទៅ ក្រុមហ៊ុនមីតស៊ូប៊ីស៊ី ខបភើរ៉េស៊ីន (Mitsubishi Corporation) និងជាប្រធានសមាគមធុរកិច្ចជប៉ុន ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី បានមានប្រសាសន៍ស្វាគមន៍ចំពោះលោកប្រធានក្រុម ហ៊ុនមកសិក្សាឈ្វេងយល់ពីខេត្តព្រះសីហនុ ដែលមានសក្តានុពលសម្បុរបែបមានដូច ជាធ​នធា​ន​ធម្មជាតិបាតសមុទ្រ ផ្កាថ្ម និងជីវ:ចម្រុះជាច្រើនប្រភេទ លើគោកមាន ឧទ្យានជាតិ ទឹកធ្លាក់ព្រៃកោង​កាង និងតំបន់ទេសចរណ៍ឆ្នេរដ៏ស្រស់ស្អាត។ ខេត្តមានកំពង់ផែចំនួន៣ ក្នុងនោះកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ កំពង់ផែស្ទឹងហាវ និងកំពង់ផែឧកញ៉ាម៉ុង។

 

 ឯកឧត្តម បានបន្ថែមថាកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងអនុវត្តគម្រោងសាងសង់ពង្រីកជំហានទី២ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៥ ដែលមានជំរៅទឹក ១៤,៥០ម៉ែត្រ អាចឱ្យនាវាមានទម្ងន់ពី៤ ទៅ ៥ម៉ឺនតោនចូលចតបាន និងបន្តសាងសង់ជំហានទី៣ ២០២៥-២០៣០ អាចឱ្យនាវាមានជំរៅទឹក ១៧,៥០ម៉ែត្រ និងផ្ទុកទំនិញចាប់ពី៦ ទៅ ៨ម៉ឺនតោនចូលចត ក៏អាចឱ្យនាវានៅលើពិភពលោក ៩០  ភាគរយចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ធ្វើឱ្យតម្លៃដឹកជញ្ជូនទាប។ ខេត្តមានផ្លូវដែក ហើយរាជរដ្ឋាភិបាលកំពុងជម្រុញផ្លូវដែកដឹកជញ្ជូនកាន់តែលឿន និងមានគុណភាព មានផ្លូវជាតិលេខ៤  លេខ៣ និងមានផ្លូវល្បឿនលឿនគ្រោងដាក់ឱ្យដំណើការសាកល្បងនៅខែកក្កដាខាងមុខនេះ។ ខេត្តមានអាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់ប្រវែង ៣,៤០០ម៉ែត្រ អាចឱ្យយន្តហោះធុនធំចុះចតបាន។

ឯកឧត្តមបានបន្តថា ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាជម្រុញខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាច្រកចេញចូលអន្តរជាតិ មជ្ឍមណ្ឌលភស្តុភាកម្មដែលមានទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់អាស៊ាន និងពិភពលោក និងជម្រុញខេត្តព្រះសីហនុ ជាទីក្រុងឆ្លាតវៃប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជា និងជប៉ុនមានទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការល្អ ហើយរដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញវត្ថុជាជំនួយមនុស្សធម៌ជាច្រើនមកដល់កម្ពុជា ព្រមទាំងស្នើសុំឱ្យលោកប្រធានសមាគមធុរកិច្ចជប៉ុន ជួយផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគជប៉ុន មកទេសចរណ៍ និងវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត។

លោក យូកុ កាន់ដា ប្រធានផ្នែកចាត់ការទូទៅក្រុមហ៊ុន មីតស៊ូបីស៊ី ខបភើរ៉េស៊ីន (Mitsubishi Corporation) បានថ្លែងអំណរគុណដែលបានអនុញ្ញាតឱ្យលោក និងសហការីចូលជួបពិភាក្សាការងារ និងឈ្វេងយល់ពីសក្តានុពលរបស់ខេត្ត។ រាជរដ្ឋាភិបាលជប៉ុន និងកម្ពុជាមានទំនាក់ទំនងទទួលបានផ្លែផ្កាល្អ ហើយកាលពីខែមីនា ឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រីជប៉ុន បានមកទស្សនកិច្ចប្រទេសកម្ពុជា ហើយកាលខែមុនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ជាឱកាសចូលជួបពិភាក្សាគួរជាមួយថ្នាក់ដឹកនាំជប៉ុន បង្កើនចំណងមិត្តភាពជប៉ុន-កម្ពុជាកាន់តែរឹងមាំ។

លោកបានបន្តថា កាលឆ្នាំ១៩៩៦ លោកបានមកកម្សាន្តនៅកម្ពុជា ក្នុងនោះក៏មកកាន់ខេត្តព្រះសីហនុលើកទី១ ប្រជាជនកម្ពុជាមានការរាក់ទាក់ ហើយលើកទី២ នៅ៣ឆ្នាំមុន លោកក៏បានមកចូលរួមកម្មវិធីសង្គមរើសសំរាមនៅឆ្នេរអូត្រេះក្រុងព្រះសីហនុ និងលើកទី៣ ចូលរួមបុកគ្រឹះបើកការដ្ឋានឃ្លាំង អ៉ីអនម៉ល នៅថ្ងៃស្អែកនេះ នៅខេត្តព្រះសីហនុ។ កាលឆ្នាំ២០១៨ លោកក៏មានគោល បំណងចង់ធ្វើការនៅខេត្តព្រះសីហនុ ដោយសារសញ្ញាវិជ្ជមានល្អមានក្រុមហ៊ុនជាច្រើនបានមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ក្នុងនោះក៏មានក្រុមហ៊ុនជប៉ុន បានធ្វើការបណ្តាក់ទុននៅក្រុងព្រះសីហនុ ដោយឃើញសក្តានុពលដ៏ល្អបែបនេះ ក្រុមហ៊ុនជប៉ុន អ៉ីអនម៉ល បានបើកការដ្ឋានសាងសង់ឃ្លាំងនៅក្រុងព្រះសីហនុ។

លោក ក៏បានជំរាបជូនពីសកម្មភាពការងារក្រុមហ៊ុន (Mitsubishi Corporation) ជាក្រុមហ៊ុនពាណិជ្ជកម្មដែលបានបង្កើតឡើងនៅឆ្នាំ១៩៩៧ ធ្វើការវិនិយោគជាបន្តបន្ទាប់មានដូចជា ជណ្តើរយន្ត Mitsubishi រោងចក្រផលិត សំលៀកបំពាក់ និងចូលរួមការងារសង្គមជាច្រើន ដូចជាផ្តល់មួកសុវត្ថិភាព ស្ទីកឃ័រ និងផ្តល់អាហារូបការណ៍ដល់និសិ្សតកម្ពុជា។ ក្រុមហ៊ុន Mitsubishi បានឈ្នះការដេញ ថ្លៃការផ្គត់ផ្គង់រថយន្តក្រុងសាធារណនៅរាជធានីភ្នំពេញ តាមរយៈកិច្ចសហប្រតិបត្តិកាអន្តរជាតិ JICA ការគ្រប់គ្រងភ្លើងសញ្ញាចរាចរណ៍នៅក្នុងរាជធានីភ្នំពេញជាដើម។

លោកបានបន្តទៀតថា នៅខេត្តព្រះសីហនុមានសំណង់អគាររីកដុះដាលជាច្រើន សង្ឃឹមថាក្រុមហ៊ុនរបស់លោកនឹងពង្រីកអាជីវកម្មផ្នែកជណ្តើរយន្ត និងជណ្តើរយោង Mitsubishi នៅក្នុងខេត្តព្រះសីហនុកាន់តែមានភាពល្បីល្បាញថែមទៀត លោកក៏មានគម្រោងសិក្សាកាលានុវតុ្តភាពថ្មីដើម្បីចូលរួមអភិវឌ្ឍនៅខេត្តព្រះសីហនុ និងគម្រោងទីក្រុងវ័យឆ្លាតនៅខេត្តព្រះសីហនុ ទន្ទឹមនឹងនោះក្រុមហ៊ុន ក៏សិក្សាពាក់ព័ន្ធនិងគម្រោងថ្មីៗបន្ថែមទៀតនៅកម្ពុជាមានដូចជាផ្នែកថាមពល៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior