logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីប្រកាសតែងតាំងប្រធានសាលាដំបូងខេត្តកំពង់ធំថ្មី ចូលកាន់មុខតំណែង
54
25-May-2022
Sub-nation news
Link

នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីប្រកាសតែងតាំង ឯកឧត្តម ផូង វណ្ណ ចូលកាន់មុខតំណែងជាប្រធានសាលាដំបូងខេត្តកំពង់ធំ ជំនួសឯកឧត្តម លាង សួរ បានផ្ទេរភារកិច្ចតែងតាំងជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ងួន រតនៈ អបអរសាទរចំពោះ ឯកឧត្តម ផូង វណ្ណ ដែលត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពង់ធំនាពេលនេះ។ ហើយឯកឧត្តម សង្ឃឹមជឿជាក់ថា ឯកឧត្តមប្រធាន និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងបន្តបេសកកម្មដឹកនាំសាលាដំបូងខេត្ត បម្រើសេវាយុត្តិធម៌ឱ្យកាន់តែប្រសើរឡើងថែមទៀត។

នៅចំពោះមុខអង្គពិធី ឯកឧត្តម កើត រិទ្ធ បានថ្លែងថា ការផ្លាស់ប្ដូរតួនាទីនេះ គឺជារឿងធម្មតារបស់មន្ត្រីរាជការ ដើម្បីពង្រឹងរបៀបរបបការងារក្នុងស្ថាប័ន ធានានូវកិច្ចដំណើរការការងារកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់សេវាកម្មផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ផ្ដល់ភាពយុត្ដិធម៌ដោយមិនលំអៀង និងយុត្តិធម៌។

ជាមួយគ្នានោះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លាង សួគ៌ ដែលបានដឹកនាំសាលាដំបូងខេត្តកំពង់ធំជាច្រើនឆ្នាំកន្លងមកនេះ ចូលរួមចំណែកក្នុងការធានាសន្តិសុខសង្គម ការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុង មានកិច្ចសហការល្អជាមួយអាជ្ញាធរអនុវត្តច្បាប់នៅមូលដ្ឋាន ជាពិសេសចុងក្រោយនេះ គឺការអនុវត្តបានដោយជោគជ័យនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ ក្នុងអង្គភាពបានល្អ ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌កន្លងទៅ។

លើសពីនេះទៀត ឯកឧត្តម កើត រិទ្ធ បានថ្លែងអំណរគុណ ដល់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងអាជ្ញាធរដែនដី មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក ដែលបានផ្ដល់ការគាំទ្រ និងផ្ដល់កិច្ចសហការគាំទ្រល្អជាមួយសាលាដំបូងខេត្តកំពង់ធំ និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ក្នុងការដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ នាពេលពេលកន្លងមក និងសូមឱ្យបន្តកិច្ចសហការល្អនេះជាមួយសាលាដំបូង ជាពិសេសជាមួយឯកឧត្តម ប្រធានសាលាដំបូងខេត្តកំពង់ធំ ដែលទើបនឹងចូលកាន់មុខតំណែងថ្មីនៅពេលនេះ ដោយអនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាពហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗថែមទៀតសម្រាប់ជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងបម្រើឱ្យវិស័យយុត្តិធម៌ទាំងមូល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior