logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំទីក្រុងឆ្លាតវៃ JCC ក្រុងសៀមរាបលើកទី១
53
25-May-2022
Sub-nation news
Link

នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅបន្ទប់ប្រជុំធំរបស់រដ្ឋបាលខេត្ត មានកិច្ចប្រជុំគណៈកម្មាធិការដឹកនាំទីក្រុងឆ្លាតវៃ JCC ក្រុងសៀមរាបលើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី Asuka TSUBOIKE ប្រធានទីប្រឹក្សាស្តីទី និងជានាយកជាន់ខ្ពស់ក្រុមទី២ ក្រុមអភិវឌ្ឍន៍ទីក្រុង និងតំបន់នៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរបស់ JICA ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម អគ្គនាយក អាជ្ញាធរជាតិអប្សរា លោក លី សំរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរពាក់ព័ន្ធ ស្នងការមេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បុគ្គលិកការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា និងអ្នកជំនាញផែ្នកទីក្រុងឆ្លាតវៃទាំងអស់។

កិច្ចប្រជុំគណៈកម្មាធិការដឹកនាំទីក្រុងឆ្លាតវៃ JCC ក្រុងសៀមរាបលើកទី១ គឺសម្រាប់គម្រោងការអនុវត្តន៍វិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប រវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន។ ក្នុងនោះដែរ ក៏មានពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំរវាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី Asuka TSUBOIKE ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior