logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តព្រៃវែង មូលមតិគ្នាជាឯកច្ឆ័ន្ទប្រារព្ធពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៣៩វត្ត ក្នុងខេត្តព្រៃវែង
93
18-Jul-2022
Sub-nation news
Link

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាមួយ មន្ត្រីរដ្ឋបាលខេត្ត ​បានមូលមតិគ្នាជាឯកច្ឆ័ន្ទប្រារព្ធពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៣៩វត្ត ដែលជាវត្តអត្តខាត់ ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន សខេង ព្រមទាំងក្រុមគ្រួសារ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំ (A) សាលាខេត្តព្រៃវែង។

ពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានត្រូវបានធ្វើឡើង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធាន ស ស យ ក ខេត្តព្រៃវែង កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត និងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។

សូមបញ្ជាក់ថា ឆ្នាំនេះ ក៏ដូចជារៀងរាល់ឆ្នាំកន្លងមកផងដែរ ទៀនចំណាំព្រះវស្សា និងទេយ្យទាន ទេយ្យវត្ថុដែលបានប្រគេនព្រះសង្ឃមកពីវត្តចំនួន៣៩ នាពេលនេះ គឺដើម្បីឧទ្ទិសកុសលដល់បុព្វការីជន មានលោកពុក សម្តេចអគ្គមហាពោធិសាលជា ស៊ីម និងអ្នកម្តាយ ញ៉ែម សឿន ជាស៊ីម និងបុព្វការីជនដែលបានអនិច្ចកម្មទៅហើយនោះ បានទទួលយកនូវមគ្គផល និងបានទៅសោយសុខក្នុងសុគតិភព។

ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត ព្រមទាំងក្រុមគ្រួសារ ក៏ដូចជារដ្ឋបាលខេត្តទាំងមូល សូមឧទ្ទិសមគ្គផល កុសលផលបុណ្យជូនដល់លោកជំទាវ ញ៉ែម សាខន សខេង និងប្រតិភូអមដំណើរ ជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេស ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល សូមទទួលបានមគ្គផល ផល្លានិសង្ឃតាមសទ្ឋាជ្រះថ្លារៀងៗខ្លួន និងសម្រេចបាននូវប្រាជ្ញាថ្លាគំនិត តាមសេចក្តីប្រាថ្នាកុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior