logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យមើលការខូចខាតដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ប្រមាណជិត ៣ពាន់ហិចតា នៅស្រុកកំពង់ស្វាយ
82
02-Aug-2022
Sub-nation news
Link

(រដ្ឋបាលខេត្តកំពង់ធំ) ៖ នាព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យមើលការខូចខាតដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ប្រមាណជិត ៣ពាន់ហិចតា នៅស្រុកកំពង់ស្វាយ។ ឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ អញ្ជើញអមដំណើរ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីពិនិត្យមើលការខូចខាត នៅឃុំត្បែង និងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា ទឹកជំនន់លិចលង់ស្រូវរបស់ប្រជាកសិករនាពេលនេះ តាមការពិនិត្យជាក់ស្តែង ក្នុងចំណោមស្រូវជាង ៣០០០ហិចតា នេះ មានលាយឡំគ្នាជាមួយស្រង៉ែ និងស្មៅជាដើម។ ទន្ទឹមនឹងនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជំរុញអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវស្រង់បច្ចុប្បន្នភាពឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ចំពោះប្រជាកសិករ ដែលអាចមានលទ្ធិភាពបន្តធ្វើស្រូវប្រាំងក្នុង ខែវិច្ឆិកា និងខែធ្នូ ខាងមុខនេះ ដោយស្រង់យកឈ្មោះពួកគាត់ដើម្បីរៀបចំពាក្យ ក្នុងការស្នើសុំស្រូវពូជពីរាជរដ្ឋាភិបាល ចែកជូនស្រូវពូជអោយគាត់តាមលទ្ធភាពជាក់ស្តែង។ ឯកឧត្តម ទេសរដ្ឋមន្រ្តីបានបន្តថា ក្រោយពីបានពិនិត្យជាក់ស្តែង គឺសង្កេតឃើញថា ទឹកជំនន់ទាំងនេះគឺមិនអាចមានសភាពស្រកទេ គឺមានតែឡើងរហូតព្រោះវាជារដូវវស្សាហើយ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ថា ឆ្នាំនេះមូលហេតុដែលប្រជាកសិករយើងបន្ថយការផលិតស្រូវ គឺមានមូលហេតុ ដូច្នេះថា កត្តាតម្លៃប្រេង តម្លៃជីកសិកម្ម តម្លៃភ្ជួររាស់ តម្លៃដឹកជញ្ជូន កត្តាឡើងថ្លៃនេះហើយបានធ្វើអោយប្រជាកសិករយើងបន្ថយការផលិតស្រូវ ព្រោះតែតម្លៃដើមថ្លៃ គ្មានទទួលការចំណេញ ដូច្នេះពួកគាត់បន្ថយការផលិតតែម្តង ថយចុះរហូតដល់ ៧ម៉ឺនហិតា បើប្រៀបធៀបឆ្នាំមុនៗ ក្នុងខេត្តកំពង់ធំ។

ក្នុងនោះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានអោយអាជ្ញាធរ កម្លាំងប្រដាប់អាវុធក្នុងខេត្តទាំងអស់ សូមត្រៀមខ្លួនអោយជាស្រេច ប្រសិនស្រូវរបស់ប្រជាកសិកររូបណាម្នាក់ មិនអាចយកម៉ាស៊ីនច្រូតកាត់បានទេ គឺសូមត្រៀមខ្លួនចុះច្រូតកាត់ ជូនពួកគាត់អោយទាន់ពេលវេលា៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior