logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
37
12-Aug-2022
Sub-nation news
Link

ពោធិ៍សាត់ ៖ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាង ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ, ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីចំណុះឱ្យសាលាខេត្តជាច្រើននាក់ទៀត។

ថ្លែងក្នុងឱកាសបិទអង្គប្រជុំ ឯកឧត្ដម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត មន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុក ដែលបានខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការបម្រើសេវាសាធារណៈនៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរ នាពេលកន្លងមកនេះ។

 ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំដល់មន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក ទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញនូវចំណុចខ្វះខាតរបស់ខ្លួន ធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការ របស់បងប្អូននៅតាមមូលដ្ឋានឱ្យបានល្អប្រសើរ។

ឯកឧត្តម ម៉ក់ រ៉ា បានណែនាំដល់អាជ្ញាធរទាំងអស់ត្រូវពង្រឹង និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសូមឱ្យសមាជិកទាំងអស់ ខិតខំបំពេញនូវចំនុចខ្វះខាតដែលមាន ដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ចំពោះបញ្ហាដែលបានលើកឡើងមកនេះ អាជ្ញាធរ មន្ទីរជំនាញ ក្រុមការងារ និងក្រុមប្រឹក្សាវិន័យ ត្រូវសហការគ្នាកែសម្រួលឡើងវិញ ដូចជាការចិញ្ចឹមសត្វប៉ះពាល់សុខភាពសិស្ស, នាយកសាលាបង្រៀនគួរ, បង្រៀនសិស្សគ្មានគុណភាព, ផ្លូវបេតុងគ្មានគុណភាព, ពិសេសលេខសម្គាល់ផ្ទះអនាធិបតេយ្យកន្លងមក ត្រូវរៀបចំតាមលេខរៀងឱ្យបានត្រឹមត្រូវឡើងវិញ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior