logo
Header Logo
News Detail
thumbnail
ឯកឧត្ដម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះពិនិត្យអគារសាលាបឋមសិក្សាក្បាលបឹងសេះ ដែលត្រូវបានខ្យល់កន្រ្តាក់ប៉ើងដំបូល ស្ថិតក្នុងភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ម៉ំ
136
06-Sep-2022
Sub-nation news
Link

នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញដឹកនាំអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន  ចុះពិនិត្យដោយផ្ទាល់ និងចាត់ឲ្យជួសជុលឡើងវិញភ្លាមៗ នូវអគារសាលាបឋមសិក្សាក្បាលបឹងសេះ ដែលត្រូវបានខ្យល់កន្រ្តាក់ប៉ើងដំបូល ស្ថិតក្នុងភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ឯកឧត្ដម បណ្ឌិត អភិបាលខេត្ត បានសម្ដែងនូវការសោកស្ដាយ ជាខ្លាំង និងបានអំពាវនាវប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ចំពោះហេតុការណ៍ ដែលបានបង្កឡើងដោយសាគ្រោះធម្មជាតិនេះ ហើយវាបណ្ដាលឲ្យប៉ើងរដំបូងសាលាជាហេតុធ្វើឱ្យរំខានដល់ការសិក្សារបស់ក្មួយៗ។ ប៉ុន្តែ ជាសំណាងល្អ ដែលមិនមានបងប្អូនប្រជាពលរដ្ឋ និងក្មួយៗ ណាម្នាក់មានអ្នករងបួសស្នាម។

សូមបញ្ជាក់ផងដែរថា កាលពីល្ងាច ទី០៤ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ មានភ្លៀងមួយមេធំ លាយលំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ បានធ្វើឲ្យដំបូលសាលាបឋមសិក្សាក្បាលបឹងសេះ រងការខូចខាតយ៉ាងដំណំ អស់ដំបូលសាលា៥ខ្នង គិតជាប្រាក់អស់ប្រមាណជាង១០០០០ដុល្លារ។

ភ្លាមៗឯឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ បានចាត់ឲ្យមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្វែងរកក្រុមជាង ជួសជុលសាលារៀននេះជាបន្ទាន់ ខណៈថវិកាចំណាយទាំងឯកឧត្តមបណ្ឌិត ជាអ្នករ៉ាប់រង ដើម្បីឱ្យក្មួយៗ បានចូលសិក្សាឡើងវិញ៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior