logo
Header Logo
News Detail
thumbnail
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងទទួលរងគ្រោះដោយសារទឹកជំនន់ចំនួន ២០០គ្រួសារ
108
30-Sep-2022
Sub-nation news
Link

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងទទួលរងគ្រោះដោយសារទឹកជំនន់ ចំនួន ២០០គ្រួសារ ទទួលអំណោយពី អភិបាលខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងក្រុមការងារ អញ្ជើញផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងទទួលរងគ្រោះដោយសារទឹកជំនន់ចំនួន ២០០គ្រួសារ ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ងួន រតនៈ ថ្លែងថា ការចែកអំណោយទាំងនេះ គឺយើងមិនបានផ្ដល់ជូននៅគ្រប់ខ្នងផ្ទះនោះទេ គឺសម្រាប់ចែកជូនតែបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងទទួលរងគ្រោះដោយសារទឹកជំនន់ប៉ុណ្ណោះ។ 

ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងរដូវវស្សាដែលមានទឹកជំនន់កំពុងតែកុហកឡើងខ្លាំងនៅពេលនេះ សូមមេត្តាប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ  ម្យ៉ាងវិញទៀតត្រូវរៀនរស់សម្របខ្លួនទៅតាមការបម្រែបម្រួលនៃអាកាសធាតុ។ 

ឯកឧត្តម អភិបាលខេត្តកំពង់ធំ ក៏បានអរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់អំពីបញ្ហាសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងបានផ្សព្វផ្សាយនូវវិធានការការពារខ្លួននៅពេលមានទឹកជំនន់ ដើម្បីចៀសវាងមានគ្រោះថ្នាក់ជាយៈថាហេតុ។ 

ឯកឧត្តម ងួន រតនៈ បានបន្តទៀតថា កន្លងមកនៅក្នុងកំឡុងពេលនៃការរីករាលដាជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាល បានផ្ដល់គោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីជួយសម្រួលជីវភាពគ្រួសារក្រីក្រ ដែលទទួលរងផលប៉ះពាល់នៃជំងឺកូវីដ-១៩។ 

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានធ្វើការណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវជំរុញការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ និងដូសទី៥ ជូនដល់ប្រជាពលរដ្ឋ ឱ្យបានគ្រប់ៗគ្នា ដើម្បីជារនាំងការពារពីការឆ្លងជំងឺកូវីដ១៩ ខណៈមេរោគនេះ កំពុងមានវត្តមាន នៅក្នុងប្រទេសកម្ពុជារបស់យើង។ 

សូមបញ្ជាក់ផងដែរថា អំណោយដែលត្រូវចែកជូននៅពេលនេះ ក្នុងមួយគ្រួសារទទួលបាន ទឹកត្រី ១យួរ ទឹកស៊ីវ ១យួរ ត្រីខ ១យួរ មី ១កេះ ទឹកសុទ្ធ ១កេះ និង អង្ករ ២៥គីឡូក្រាម៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior