logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយក្នុងខេត្តសៀមរាប
78
15-Oct-2022
Sub-nation news
Link

ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន ព្រមទាំងមានការចូលរួមពីសំណាក់ លោក លី សំរិទ្ធ អភិបាលខេត្តស្តីទី និងមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ។ 

លោក អភិបាលខេត្តស្តីទី បានរាយការអំពីភូមិសាស្ត្រដែលរងផលប៉ះពាល់ដោយគិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ ថ្ងៃទី  ០៨ ខែតុលា ឆ្នាំ២០២ ២ បណ្តាលឱ្យមានផល ប៉ះពាល់ ដល់ ប្រជាពលរ ដ្ឋ ចំនួន ២៥ ២១៣គ្រួសារ ភូមិចំនួន ៣២៥ភូមិ ឃុំចំនួន៦៣ នៃស្រុក ចំនួន៩ រួមមាន ស្រុក ស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកពួក និង ស្រុកអង្គរធំ។ ជាមួយគ្នានេះ ក៏ធ្វើឱ្យមាន ការខូចខាត ស្រូវពង្រោះចំនួន ៣២ ៤៦៥ ហិកតា ស្មើនឹង ២៣ ៥៧៨ គ្រួសារ ក្នុងនោះ ខូចខាតស្រូវ ចំនួន ២ ៧៨៣ ហិកតា ស្មើនឹង ៣ ៥៥៣ គ្រួសារប៉ះពាល់ដំឡូងមី ចំនួន ៧ ៣៥១ ហិកតា ស្មើនឹង ៤ ៦៥៣ គ្រួសារ ក្នុងនោះខូចខាត ដំឡូងមី ចំនួន ៣ ១២០ ហិកតា ស្មើនឹង ៤ ០៤២ គ្រួសារ លិចបរិវេណផ្ទះកម្រិតស្រាល ៦ ៨០២ខ្នង និងកម្រិតធ្ងន់ ២៩ខ្នង ព្រមទាំងលិចផ្លូវប្រវែងសរុប ១៧៧ ៤៧០ម៉ែត្រ និងខូចខាតដីស ក្រហម ប្រវែង ៥ ២៧០ម៉ែត្រលិចខ្នងទំនប់,ខ្នងប្រឡាយ ប្រវែង ២១ ៣២៧ម៉ែត្រ និងខូចខាតប្រវែង ៩៥ម៉ែត្រ លិចស្ពាន ០៣កន្លែង និងខូចខាតប្រវែង ១៦ម៉ែត្រ លិចទីធ្លាសាលារៀន ៨១កន្លែង លិចបរិវេណមណ្ឌលសុខភាព ០៦កន្លែង អាគាររដ្ឋបាលឃុំ, ប៉ុស្តិ៍រដ្ឋបាល ២១កន្លែង លិចបរិវេណវត្ត ១៨កន្លែង លិចក្នុងផ្សារ ០២កន្លែង។ 

លោក អភិបាលខេត្តស្តីទីបានបន្តថាកន្លងមកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានណែនាំដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង-ស្រុក និងឃុំ-សង្កាត់ មានវិធានការឆ្លើយតបមួយចំនួនឱ្យបានទាន់ពេលវេលាដោយផ្តល់អំណោយរបស់ម្តេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តមអ្នកឧកញ៉ា  សៀង  ណាំ  សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្ត និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាបានចំនួន ៤  ៣៦២គ្រួសារ  ហេីយអាជ្ញាធរពាក់ព័ន្ធក៏បានត្រៀមស្តារឡើងវិញនូវផ្ទឺចំនួន ១ ៤៦៦ហិចតា។

ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីបានជំរុញដល់អាជ្ញធរក្រុង ស្រុកដែលរងផលប៉ះពាល់ត្រូវត្រួតពិនិត្យផលប៉ះពាល់ឡើងវិញ ពិសេសស្រុកក្រឡាញ់ ស្រុកស្រីស្នំនិងស្រុកពួលដែលរងគ្រោះខ្លាំងជាងគេ។ ឯកឧត្តមក៏បានជំរុញដល់មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវស្នើសុំពូជស្រូវបន្ថែមពីក្រសួង ដើម្បីធ្វើការចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងការស្តារឡើងវិញឱ្យទាន់ពេលវេលា។ ជាមួយគ្នាមន្ទីរ អង្គភាពពាក់ព័ន្ធក៏ត្រូវវាយតម្លៃនៃការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធផងដែរ ដើម្បីលើកផែនការជួសជុលឡើងវិញបន្ទាប់ពីស្ថានភាពល្អប្រសើរវិញ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior