កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាព្រឹត្តិការណ៍ដែលពុំធ្លាប់មាននៅខេត្តកំពង់ឆ្នាំង ដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រណាំងទូក ហើយនៅថ្ងៃដំបូងនៃពិធីគឺមានការជិះកង់ និងរត់កម្សាន្តក្រោមម្លប់សន្តិភាព ដោយមានការរៀបចំទីតាំងចេញដំណើរពីសាលាខេត្តកំពង់ឆ្នាំង ទៅតាមផ្លូវទៅផ្សារក្រោម ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
នៅក្នុងព្រឹកថ្ងៃបើកព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមកីឡាក កីឡាការនីយ៉ាងច្រើនកុះករ ចូលរួម៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់់ឆ្នាំង