logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំពិភាក្សាលើការងារពង្រឹងសមត្ថភាព និងការរៀបចំផែនការសកម្មភាពគ្រប់គ្រងអាងស្ទឹងបរិបូណ៌-បំណក់គំរូ ជាមួយប្រតិភូក្រសួងធនធានទឹក និងឧតុនិយម និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)
53
25-Jan-2023
Sub-nation news
Link

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំពិភាក្សាលើការងារពង្រឹងសមត្ថភាព និងការរៀបចំផែនការសកម្មភាពគ្រប់គ្រងអាងស្ទឹងបរិបូណ៌-បំណក់គំរូ ជាមួយប្រតិភូក្រសួងធនធានទឹក និងឧតុនិយម និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជានាយកគម្រោងការប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង ព្រមជាមួយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត និងក្រុមការងារផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងធនធានទឹក និងឧតុនិយម និង JICA ដែលតែងតែយកចិត្តទុកដាក់លើការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកនៅក្នុងខេត្តកំពង់ឆ្នាំង ព្រមទាំងបានជួយបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគណៈកម្មាធិការគ្រប់គ្រងធនធានទឹកអាងស្ទឹងបរិបូណ៌-បំណក់ ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកនៅក្នុងអាងស្ទឹងបរិបូណ៌-បំណក់ សម្រាប់បម្រើដល់វិស័យកសិកម្ម និងការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ លើកកម្ពស់សេដ្ឋកិច្ច និងជីវភាព ចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior