logo
Header Logo
News Detail
thumbnail
អភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីក្នុងទិវាជនពិការភាពកម្ពុជា លើកទី២៤ និងអន្តរជាតិលើកទី៤០
53
15-Dec-2022
Sub-nation news
Link

ខេត្តតាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តតាកែវ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាជនពិការភាពកម្ពុជា លើកទី២៤ និងអន្តរជាតិលើកទី៤០ ក្រោមប្រធានបទ «ពិការភាពទាំងអស់ មិនអាចកំណត់ ដោយការមើលនឹងភ្នែកនោះទេ» ដែលប្រារព្ធធ្វើឡើងនៅបរិវេណមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត។

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត តំណាង កងកម្លាំងប្រដាប់អាវុធទាំងបី តំណាងអង្គការសង្គមស៊ីវិល និងបងប្អូនជនពិការភាព ចំនួន ១៣០នាក់ ដែលអញ្ជើញមកពីក្រុងដូនកែវ និងស្រុកត្រាំកក់។

បន្ទាប់ពីអានព្រះរាជសារព្រះករុណព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ជូនអង្គពិធីរួចមក ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ អភិវឌ្ឍន៍ប្រទេសជាតិ ដោយបន្តរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខជាតិ កំណើនសេដ្ឋកិច្ច ដោយឈរលើមូលដ្ឋានឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ហើយសិទ្ធិរបស់ជន ពិការភាព ក៍ត្រូវបានការពារដោយច្បាប់ជាតិ និងអន្តរជាតិ ក្នុងគោលបំណងការពារសិទ្ធិ ជនមានពិការភាព ក៏ត្រូវបានកាត់បន្ថយ លុបបំបាត់ការរើសអើង ចំពោះជនមានពិការភាព ដើម្បីធានាបាននូវសិទ្ធិស្មើគ្នា នៃសកម្មភាពក្នុងសង្គម រវាងជនមានពិការភាព និងជនមិនមានពិការភាព»។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ដោយឈរលើស្មារតីទទូលខុសត្រូវខ្ពស់ សម្រាប់ជនមានពិការភាពនៅកម្ពុជា បានកំណត់ចក្ខុវិស័យ គឺជនមានពិការភាព និងក្រុមគ្រួសារ មានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្ម ពេញលេញ ស្មើភាពគ្នា ក្នុងសង្គម ដោយមានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងមានការធ្វើបរិយាប័ន្ន ពិការភាពគ្រប់វិស័យ និងការអភិវឌ្ឍ ផ្អែកលើចក្ខុវិស័យខាងលើ និងឈរលើមូលដ្ឋាន លើកសិទ្ធិជនមានពិការភាព រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ២០១៩-២០២៣ ដែលជាដំណាក់កាលទី២ សម្រាប់កំណត់ចក្ខុវិស័យ និងផែនទី ដើម្បីបន្តជំរុញ សង្គមមួយ ឆ្ពោះទៅរកការលុបបំបាត់ ឧបសគ្គរារាំងនានា ដល់ជនមានពិការភាព ស្របតាមពាក្យស្លោកសកល «ធ្វើឲ្យសិទ្ធិរបស់ខ្លួន ក្លាយជាការពិត»។

សូមជម្រាបជូនដែរបន្ទាប់ពីបញ្ចាប់ពិធីសំណេះសំណាលឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការឧបត្ថម្ភ ជូនបងប្អូនជនពិការ ចំនួន ១៣០នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន ឃីតមួយកញ្ចប់ និងថវិកា ៥ម៉ឺនរៀលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior