logo
Header Logo
News Detail
thumbnail
អភិបាលខេត្តបាត់ដំបងអញ្ជើញជាអធិបតី ក្នុងពិធីបើកនូវព្រឹត្តិការណ៍ពិ​ព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ​ដើម្បីអបអរសាទ​រ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ឆ្នាំសកល២០២៣ខាងមុខនេះ
117
02-Jan-2023
Sub-nation news
Link

នៅរសៀលថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកនូវព្រឹត្តិការណ៍ពិ​ព័រណ៍ ម្ហូបអាហារ និងបង្អែមខ្មែរដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៣ខាងមុខនេះ នៅឯ បរិវេណមុខសារមន្ទីរប្រវត្តិសាស្រ្ដ (អគារចាស់សាលាខេត្តបាត់ដំបង) ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ការ​រៀបចំព្រឹត្តិការណ៍នេះឡើង គឺជាការជួបជុំប្រចាំឆ្នាំ ក្នុងន័យដើម្បីពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិ​ការ និងការទទួលខុសត្រូវរួមគ្នា ក្នុងនាមជាអ្នកខេត្តបាត់ដំបង ក្នុងការជំរុញវិស័យទេសចរណ៍ក្នុងខេត្ត​បាត់ដំបងឱ្យកាន់តែមានការទាក់ទាញកាន់តែច្រើនឡើងថែមទៀត បន្ទាប់ពីមានការធូរស្បើយដោ​យជំ ងឺកូវីដ-១៩។

ឯកឧត្តម បានបន្តទៀតថា ដោយសារបញ្ហាកូវីដ-១៩មានសភាពធូរស្បើយឡើងវិញ ដោយអនុញ្ញាតឱ្យ​រដ្ឋបាលខេត្តបាត់ដំបង អាចរៀបចំព្រឹត្តិការណ៍នេះឡើងវិញ បន្ទាប់ពីមានការអាក់ខានកន្លងទៅនេះ ហើ​យ​ថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បាន​ធ្វើការប្រកាសអនុញ្ញាតជូនដល់មន្រ្ដីរាជការជួរមុខ ប្រជាពលរដ្ឋគ្រប់រូប ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី​៦ ដែលជាដូសជំរុញ ហើយក្នុងនោះកុមារដែលមានអាយុលើស៣ឆ្នាំក៏អាចចាក់លើកទី៤ផងដែរ ដើម្បី​បន្តការពារអាយុជីវិតពីការជំងឺកូវីដ-១៩ បើទោះបីមានការធូរស្បើយនៃជំងឺកូវីដ-១៩ក៏ដោយ ក៏មិន​ត្រូវភ្លេ ចការពារផងដែរ ។

ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះនឹងធ្វើឱ្យសាធារណជនដែលជាភ្ញៀវជាតិ និងអន្តរជាតិ បានស្គាល់ នូវមុខម្ហូបដែលជាស្នាដៃអ្នកខេត្តបាត់ដំបង ដែលជាមុខមាត់ឈ្ងុយឆ្ងាញ់ជាច្រើន និងធ្វើកា​រទា​ក់ទាញភ្ញៀវទេសចរឱ្យស្គាល់ពីអត្តសញ្ញាណនៃអ្នកបាត់ដំបង ។ ឯកឧត្តម បានមានប្រសាស​ន៍ថ្លែ​ងអំ​ណរគុណដល់ឯកឧត្តម លោកជំទាវ អភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធ​ទាំ​ងអស់​ ដែលបានស្ម័គ្រចិត្ត ខិតខំធ្វើនូវមុខម្ហូបដែលជាមុខម្ហូបប្រចាំតំបន់ខ្លួន ឬមុខម្ហូបដែលមានភាពល្បី​ល្បា​ញ​នូវអាហារដ្ឋានរបស់ខ្លួន ហើយសង្ឃឹមថាសម្រាប់ឆ្នាំក្រោ​យទៅមុខទៀ​តនឹងមានមុខម្ហូ​បល្បីៗ​​ជាច្រើ​នទៀត ដាក់តាំងបង្ហាញជូនសាធារណជនទាំងអស់បានស្គាល់កាន់តែទូលំទូលាយ ។

ឯកឧត្តម បញ្ជាក់ផងដែរថា សម្រាប់ឆ្នាំនេះ ក្រសួងទេសចរណ៍បានរៀបចំឱ្យមានការប្រឡងប្រ​ណាំ​ងទី​ក្រុងដែលមានការរៀបចំពិធីបុណ្យចូលឆ្នាំសកលល្អជាគេប្រចាំ ដោយក្នុងនោះក្រសួងរៀបចំជាQR CO​DE សម្រាប់ឱ្យចូលស្កេនបោះឆ្នោត ដូចនេះសូមប្រជាពលរដ្ឋចូលរួមក្នុងការបោះឆ្នោតគាំទ្រ​ខេត្តបាត់ដំ​បង​ឱ្យកាន់តែច្រើនៗ ដើម្បីលើកតម្កើនមុខមាត់អ្នកខេត្តបាត់ដំបងឱ្យកាន់តែល្បីល្បាញតាមរយៈកម្លាំង​សាមគ្គីរបស់ប្រជាពលរដ្ឋទាំងអស់ផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior