logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីសម្ពោធឆ្លងមហាសុគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តតុសិតារាម ហៅវត្តព្រែកសង្កែ
28
31-Jan-2023
Sub-nation news
Link

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំំខេត្តកំពង់ចាម អញ្ចើញចូលរួមក្នុងពិធីសម្ពោធឆ្លងមហាសុគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តតុសិតារាម ហៅវត្តព្រែកសង្កែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភាភូមិភាគ២ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោកអភិបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត រួមជាមួយអជ្ញាធរមូលដ្ឋាន និងបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តព្រែកសង្កែ ជាច្រើនរូបផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា តាំងពីបុរាណមកទល់បច្ចុប្បន្ន វត្តអារាមពុទ្ធសាសនា បានក្លាយជាទីជម្រកស្នាក់អាស្រ័យរបស់ក្មេងកំព្រា ជនគ្មានទីពឹង និងសិស្សសាលា។ ក្រៅពីនេះវិស័យព្រះពុទ្ធសាសនា ក៏តែងតែបានចូលរួមជាមួយការងារសង្គម កម្មវិធីមនុស្សធម៌ទាំងចូលរួមដោយផ្ទាល់ ក៏ដូចជាចូលរួមតាមរយៈអាជ្ញាធរខេត្ត ស្រុក និងកាកបាទក្រហមជាដើម។ល។ តាមរយៈតួនាទីដ៏សំខាន់នៃព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរ ទើបញ៉ាំងឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមប្រតិបត្តិតាមជំនឿ ប្រពៃណី ទំនៀមទំលាប់ និងចូលរួមជាមួយព្រះសង្ឃ គណៈកម្មការវត្ត ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាបន្តការអភិវឌ្ឍវិស័យពុទ្ធសាសនាឱ្យបានរីកចំរើន។

ទន្ទឹមនឹងការរីកចំរើនរបស់សង្គមជាតិ ជាក់ស្តែង សំណង់ហេដ្ឋារចនាសម្ព័ន្ធររូបវន្ត បានរីកដុះដាលនៅតាមទីវត្តអារាមនៅទូទាំងប្រទេស និយាយដោយឡែក វត្តតុសិតារាម ក្រោមការដឹកនាំរបស់ព្រះគ្រូចៅអធិការព្រះនាមព្រះវិភទ្ទញ្ញាណ មុំ សុខគឿន សុវណ្ណជោតិ រួមនឹងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានបរិច្ចាគធនធានក្នុងការកសាងសមិទ្ធផលនានា ពិសេសសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួចចំណែកយ៉ាងធំធេងក្នុងការកសាងសមិទ្ធផលក្នុងវត្តនេះ។ សមិទ្ធិផលដែលត្រូវឆ្លងនាឱកាសនេះរួមមាន៖ មហាសុគន្ធកុដិ ដោយចំណាយទឹកប្រាក់ចំនួន ៣៤៥,៦៩៨ដុល្លារ ជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗ តាមរយៈ លោក សេង ទៀង និងលោកស្រី ព្រមទាំងលោក ឌី ពៅ និងលោកស្រី និងសប្បុរសជនក្នុង និងក្រៅប្រទេសផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា រាល់សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសមានសុខសន្តិភាព ដែលយើងទាំងអស់គ្នាទទួលបានដោយសារការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានអនុវត្តន៍ទៅលើគោលនយោបាយឈ្នះឈ្នះ។

ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ទៀតថា ប្រសិនបើគ្មានការឯកភាពជាតិគ្មានសុខសន្តិភាពទេ នោះ ការអភិវឌ្ឍផ្សេងៗ ក៏យើងមិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ពោលគឺ ពុទ្ធបរិស័ទមួយរូបៗ គ្មានលទ្ធភាពបង្ករបង្កើនចំណូលយកមកចូលបច្ច័យ ដើម្បីកសាងសមិទ្ធផលក្នុងទីអារាម ចំណែកព្រះសង្ឃ ក៏គ្មានចង្ហាន់គ្រប់គ្រាន់នោះដែរ។ ប៉ុន្តែដោយសារសន្តិភាពមាននៅក្នុងប្រទេសយើងនេះហើយ ដែលយើងអាចជំរុញការអភិវឌ្ឍនៅលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ​ មានការរីកចម្រើនជាលំដាប់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior