នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងចែកជូនរង្វាន់ថេបប្លែត (IPAD ) ម្នាក់ ១គ្រឿង ដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប បាននិទ្ទេសA ចំនួន ៤៩នាក់ នៅទូទាំងខេត្ត។
ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មានក្តីសោមនស្សរីករាយ និងមានមោទនភាព ហើយសូមកោតសរសើរ និងថ្លែងអំណរគុណដល់មាតា បិតា និងអាណាព្យាបាលសិស្ស មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ដៃគូអភិវឌ្ឍន៍ មន្ត្រីអប់រំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បានជំរុញឱ្យសិស្សានុសិស្សរៀនសូត្រ រហូតដល់បានលទ្ធផលដ៏ល្អប្រសើរនេះ៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ