ព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍ល្អៗ និងគន្លឹះ ទទួលបានជោគជ័យក្នុងការសិក្សា ជាមួយប្អូនៗសិស្សានុសិស្សវិទ្យាល័យចំនួន៣ក្នុងស្រុកព្រះស្តេច ដែលត្រូវប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ ខាងមុខនេះ។ ជាថ្មីម្តងទៀត ឯកឧត្តម អភិបាលខេត្ត សូមជូនពរ ដល់ក្មួយៗ សិស្សានុសិស្ស ដែលត្រូវប្រឡង នាពេលខាងមុខនេះ សូមប្រឡងជាប់ និងបាននិន្ទេសល្អគ្រប់ៗគ្នា។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង ( ថ្ងៃទី ១១ ខែសីហា ២០១៧)