logo
Header Logo
News Detail
thumbnail
អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យរៀបចំទីតាំងត្រៀមរៀបចំសង្រ្កាន្តខេត្ត ក្នុងបរិវេណភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ
44
27-Mar-2023
Sub-nation news
Link

ខេត្តកណ្ដាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារ មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យមើលទីតាំងដាក់ត្រៀមរៀបចំសង្រ្កាន្ត ក្នុងបរិវេណភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ។

ក្នុងឱកាសចុះពិនិត្យ ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានធ្វើការណែនាំដល់អ្នកពាក់ព័ន្ធ និងអាជ្ញាធរស្រុក ឱ្យពិនិត្យទីតាំងសមស្រប ដើម្បីត្រៀមរៀបចំសង្រ្កាន្តឆ្នាំថ្មី នាពេលខាងមុខនេះ បង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងខេត្ត ខណៈពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃជាតិខ្មែរ នឹងឈានចូលមកដល់ឆាប់ៗនេះ។

ឯកឧត្តម បានស្នើដល់មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក ត្រូវពន្លឿនការរៀបចំស្ដង់ពិព័រណ៌ កន្លែងប្រគុំតន្ត្រី និងកន្លែងកម្សាន្តនានា បានសមរម្យមានសណ្ដាប់ធ្នាប់ មានសោភណ្ឌភាព បរិស្ថានល្អ និងមានអនាម័យ ត្រូវរៀបចំភ្លើងបំភ្លឺនៅពេលយប់ឱ្យបានឆាប់រហ័ស ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សា និងសំអាតបរិស្ថាន នៅក្នុងបរិវេណភ្នំព្រះរាជទ្រព្យឱ្យបានល្អប្រសើរជាប្រចាំផងដែរ។ ជាពិសេសត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យមហាជនបានជ្រួតជ្រាបអំពីសកម្មភាពដែលយើងបានធ្វើ។

ឯកឧត្តម អភិបាលរងខេត្ត ក៏បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវត្រៀមរៀបចំផែនការ ការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ដែលអញ្ជើញមកលេងកម្សាន្ត ឱ្យបានល្អប្រសើរ។ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល អញ្ជើញចូលរួមសប្បាយរីករាយជួបជុំគ្នា លេងល្បែងប្រពៃណី និងរាំលេងកម្សាន្ត ក្នុងឱកាសសង្ក្រាន្តខេត្តកណ្ដាល នៅភ្នំព្រះទ្រព្យឱ្យបានច្រើនកុះករ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior