logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកោះកុង រៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការរៀបចំផែនការស្ថិតិការត្រួតពិនិត្យ និងវាយតម្លៃឆ្លើយតបនឹងយេនឌ័រ
28
29-Mar-2023
Sub-nation news
Link

នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកោះកុង រៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការរៀបចំផែនការស្ថិតិការត្រួតពិនិត្យ និងវាយតម្លៃឆ្លើយតបនឹងយេនឌ័រ ក្រោមអធិបតីភាព លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី​ និងមានការអញ្ជើញចូលរួមពី លោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការស្ថិតិ ការត្រួតពិនិត្យ និងវាយតម្លៃឆ្លើយតបនឹងយេនឌ័រនាពេលនេះ ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ធនធាន និងបច្ចេកទេស ទោះបីប្រទេសកម្ពុជា ក៏ដូចជាសកលលោកកំពុងប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែផ្តល់ថវិកាក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដែរ។

លោកស្រី អ៊ី នារីនេត បន្ថែមថា វគ្គនេះមានគោលបំណងបង្កើនសមត្ថភាពក្នុងការរៀបចំផែនការស្ថិតិ ការត្រួតពិនិត្យ និងវាយតម្លៃឆ្លើយតបនឹងយេនឌ័រ ដោយផ្សារភ្ជាប់ទៅនឹងគោលនយោបាយ និងផែនការអាទិភាពរបស់រាជរដ្ឋាភិបាល (គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា យុទ្ធសាស្ត្រចតុកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ផែនការគោលនយោបាយជាតិប្រជាជន ផែនការនារីរតនៈ និងផែនការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ ជាដើម) និងដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានជោគជ័យក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងចូលរួមចំណែកក្នុងការសម្រេចបានរបៀបវារៈ ឆ្នាំ២០៣០ និងឆ្នាំ២០៥០។

លោកស្រីអភិបាលរងខេត្ត បានបន្តថា ដើម្បីឱ្យវគ្គបណ្តុះបណ្តាលទទួលបានជោគជ័យ ទាល់តែមានការចូលរួមពី លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ដែលមានវត្តមាននៅក្នុងវគ្គបណ្តុះបណ្តាលនេះ ការអភិវឌ្ឍន៍ធនធានមនុស្សគឺជាកត្តាចម្បង ក្នុងការបង្កើនធនធានមនុស្សប្រកបដោយគុណភាព មានចំណេះដឹង និងជំនាញច្បាស់លាស់ ដើម្បីអនុវត្តការងារឱ្យមានប្រសិទិ្ធភាពខ្ពស់។ លោកស្រីអភិបាលរងខេត្ត ជឿជាក់ថា វគ្គបណ្តុះបណ្តាលនេះនឹងជួយឱ្យ លោក លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង មន្ទីរកិច្ចការនារី និងអ្នកទទួលបន្ទុកកិច្ចការនារី ឃុំ សង្កាត់ ទទួលបាននូវចំណេះដឹង ស្តីពីការរៀបចំផែនការស្ថិតិ ការត្រួតពិនិត្យ និងវាយតម្លៃឆ្លើយតបនឹងយេនឌ័រ ដែលជាមូលដ្ឋានគ្រឹះដ៍ល្អប្រសើរបន្ថែមទៀតក្នុងការបំពេញភារកិច្ចរបស់ខ្លួន៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior