logo
Header Logo
News Detail
thumbnail
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ
89
29-Mar-2023
Sub-nation news
Link

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានប្រសាសន៍លើកឡើងថា៖ អង្គសន្និបាត សម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារជាច្រើន ជាពិសេស ការចូលរួមយ៉ាងសកម្មបំផុតក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លងមករហូតទទួលបានជោគជ័យ។ ជាមួយគ្នានេះ អង្គសន្និបាតបានប្ដេជ្ញារួមគ្នា ដើម្បីពុះពារជម្នះគ្រប់ឧបសគ្គ ដោះស្រាយរាល់បញ្ហាប្រឈមដែលអាចកើតមាន និងបានឯកភាពលើទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល បន្ថែមលើលទ្ធផលបញ្ហាប្រឈម និងទិសដៅមួយចំនួន។ អង្គសន្និបាតបានឯកភាពគោរពស្នើសុំ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ថ្នាក់ខណ្ឌ ដើម្បីពង្រឹងយន្តការតាមដានត្រួតពិនិត្យសេវាសុខាភិបាលឯកជនឱ្យកាន់តែមានប្រសិទ្ធិភាព។

លោក ងី មានហេង បញ្ជាក់ផងដែរថា ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ២០២៣ ខាងមុខនេះ អង្គសន្និបាតទាំងមូល ក៏បានកំណត់ទិសដៅ ភារកិច្ច និងការទទួលខុសត្រូវរួមគ្នា ក្នុងការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងជំងឺកាចសាហាវផ្សេងៗទៀត ព្រមទាំងត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចូលរួមសហការផ្តល់សេវាសុខាភិបាលចាំបាច់ផ្សេងៗ ក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ក្នុងរយៈពេលដ៏ខ្លីខាងមុននេះ។

នាឱកាសនោះ ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លាំងលើវិស័យសុខាភិបាល ពិសេសសុខុមាលភាពប្រជាពលរដ្ឋ។ នៅឆ្នាំ២០៣០ ខាងមុខ រាជរដ្ឋាភិបាលបានកំណត់គោលដៅតម្រង់ទិសរយៈពេលមធ្យម ​និងរយៈពេលវែង ក្នុងការគ្រប់គ្រងធនធានមនុស្ស ស្ថេរភាពនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើន។

ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបន្តថា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការដាក់ចេញនូវវិធានការឆ្លើយតប ពិសេសយុទ្ធសាស្ត្រ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យ និងបានបើកអោយដំណើរការសេដ្ឋកិច្ចប្រទេសជាប្រក្រតីឡើងវិញ នៅឆ្នាំ២០២១។ ឯកឧត្ដម បានបន្តថា តាមរបាយការណ៍របស់ប្រធានមន្ទីរសុខាភិបាល បានបង្ហាញពីការងារយ៉ាងល្អរបស់មន្ត្រី និងដៃគូអភិវឌ្ឍន៍ តាមរយៈការពិនិត្យសមិទ្ធផលដែលបានធ្វើរួមគ្នា ក្នុងការលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋអោយកាន់តែមានប្រសិទ្ធភាព ពិសេសការតម្រង់ទិសឱ្យក្រុមគ្រូពេទ្យអនុវត្តក្រោមសីលធម៌វិជ្ជាជីវៈ ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋពេញចិត្តនឹងសេវាកម្មរបស់យើង៕

ប្រភព៖​ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior