logo
Header Logo
News Detail
thumbnail
អភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជូនដំណើរសិស្សពូកែសម្រាប់ការត្រៀម​ប្រឡង​ថ្នាក់ជាតិ  និងក្រុមយុវជនជជែកដេញដោលថ្នាក់ជាតិឆ្នាំ២០២៣
36
06-Jun-2023
Sub-nation news
Link

ព្រឹកថ្ងៃច័ន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះ សីហនុ អញ្ជើញជួបសំណេះសំណាលជូនដំណើរសិស្សពូកែសម្រាប់ការ ត្រៀមប្រឡងថ្នាក់ជាតិនៅ ខេត្តបាត់ដំបង និងក្រុមយុវជនជជែកដេញដោលថ្នាក់ជាតិឆ្នាំ២០២៣។

តាមរបាយការណ៍របស់លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ថាសកម្មភាព វិស័យអប់រំនៅខេត្តព្រះសីហនុ ឆ្នាំ២០២៣ មន្ទីរបានជ្រើសរើសសិស្សពូកែថ្នាក់ខេត្ត មានថ្នាក់ទី៩ និង ថ្នាក់ទី១២ ចំនួន ០៦នាក់ ក្នុងនោះថ្នាក់ទី៩ចំនួន០៣នាក់មានភាសារខ្មែរ គណិតវិទ្យា និងរូបវិទ្យា និងថ្នាក់ទី១២ ចំនួន០៣នាក់ ភាសារខ្មែរ គណិតវិទ្យា និងរូបវិទ្យា ដើម្បីត្រៀមប្រឡងសិស្សពូកែ ថ្នាក់ជាតិនៅខេត្តបាត់ដំបងនាពេលខាងមុខ។ចំណែកក្រុមយុវជនជជែកដេញដោលថ្នាក់ជាតិឆ្នាំ២០២៣ មានចំនួន ៥នាក់ មកពីវិទ្យាល័យកំពង់ សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានធ្វើការប្រឡង​តាមជុំទី១ រហូតជុំទី៤ ទទួលបានជោគជ័យ ជាបន្តបន្តាប់ជាមួយសិស្សមកពីសាលា នៃរាជធានីក្រុង ខេត្តទាំង២៥ និងត្រៀមចូលរួមប្រកួត ពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី៥ បន្តទៀតនៅរាជធានី​ភ្នំពេញនាពេលខាងមុខ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការកោតសរសើរចំពោះក្មួយសិស្សពូកែថ្នាក់ខេត្តមកពីសាលាក្នុងខេត្តព្រះសីហនុ និងក្រុមយុវជនជជែកដេញដោលថ្នាក់ខេត្ត ដែលបានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពទទួលបានលទ្ធផលជាបន្តបន្ទាប់ ហើយក៏ជាមោទនភាពសម្រាប់លោកគ្រូ អ្នកគ្រូរបស់យើងដែលបានជួយបណ្តុះបណ្តាលក្មួយៗឱ្យមានចំណេះដឹងទទួលបានលទ្ធផលជាបន្តបន្ទាប់ ពិសេសអ្នកស្រុកកំពង់សីលាមានការវិវឌ្ឍរីកចម្រើនលើវិស័យអប់រំ ហើយសាលាផ្សេងៗក៏បានជួយបណ្តុះបណ្តាលសិស្សឱ្យមានសមត្ថភាពផងដែរ។

ឯកឧត្តម អភិបាលខេត្តបានបន្តថា ការជួបជុំនាពេលនេះជាឱកាសល្អ ដែលខេត្តព្រះសីហនុ មាន​ល្អ មានការលើកទឹកចិត្តពីអាណាព្យាបាលធ្វើឱ្យក្មួយមានសមត្ថភាពដោយមានការគាំទ្រពីអ្នកពាក់ព័ន្ធមានដូចជា លោកគ្រូ អ្នកគ្រូរបស់យើងក្នុងការជួយបង្ហាត់បង្រៀនក្មួយៗនាពេលកន្លងមក ក្មួយៗត្រូវខិតខំរៀនសូត្រអភិវឌ្ឍសមត្ថភាពខ្លួន ឱ្យកាន់តែខ្ពស់បន្ថែមទៀត ទន្ទឹមនេះ ផ្តើមចេញពីការយកចិត្តទុកដាក់របស់អណាព្យាបាលផងដែរ។

 ភាពពូកែឆ្លាតវៃ វានៅរាយប៉ាយគ្រប់តំបន់ទាំងអស់ មិនមែនសាលាល្អ គ្រូល្អមាននៅទីក្រុង ទីប្រជុំជននោះទេ ក៏ប៉ុន្តែគ្រូល្អ សិស្សល្អមានតាមក្រុង ស្រុក ហើយស្រុកកំពង់សិលានាពេលនេះ បានធ្វើការបណ្តុះបណ្តាលធនធានមនុស្សបានល្អសម្រាប់ឆ្នាំសិក្សា២០២៣នេះ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយកំណែទម្រង់វិស័យអប់រំ ទទួលបានលទ្ធផលល្អ ក្មួយៗត្រូវខិតខំរៀនសូត្រក្លាយជាទំពាំងស្នងឬស្សីនៅពេលអនាគត ក្មួយៗត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីទទួលជ័យលាភីសម្រាប់ខេត្តព្រះសីហនុ ត្រូវត្រៀមខ្លួន ត្រៀមចិត្ត និងអារម្មណ៍ចូលរួមប្រកួតថ្នាក់ជាតិ ដើម្បីកិត្តិយសសាលា និងខេត្តរបស់យើង ដូច្នេះត្រូវចេះប្រើប្រាស់ឱកាសឱ្យបានត្រឹមត្រូវផ្តោតអារម្មណ៍ក្នុងការប្រឡងឱ្យបានពេញលេញតាមជំនាញ និងសមត្ថភាពរបស់ខ្លួន។

ឯកឧត្តម អភិបាលខេត្ត ជូនពរក្មួយៗទាំងពីរក្រុមទទួលបានជោគជ័យ និងឈានទៅការប្រឡងសិស្សពូកែថ្នាក់តំបន់អាស៊ានបន្តទៀត ហើយសន្យាបន្តការគាំទ្រលើកទឹកចិត្តកូនខ្មែរដែលរស់ក្រោមដំបូលសន្តិភាព មានលទ្ធភាពចូលរួមប្រកួតលក្ខណអន្តជាតិជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងឈានទៅប្រឡងថ្នាក់ពិភពលោកនាពេលខាងមុខ៕

ប្រភព៖រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior