logo
Header Logo
News Detail
thumbnail
ឯកឧត្តម គួច ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
42
28-Jun-2023
Sub-nation news
Link

នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យ នៅភោជនីយដ្ឋាន ឡេង ទ្រី ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមតំណាងរាស្ត្រ លោក លោកស្រី អភិបាលរងខេត្ត លោកអភិបាលស្រុកព្រៃនប់ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានរាយការណ៍ នៃការសម្រង់ស្ថិតិទិន្នន័យកាល ពីខែមីនា ឆ្នាំ២០២៣ ក្នុងស្រុកព្រៃនប់ មានទីតាំងប្រកបអាជីវកម្ម ផ្នែកសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យចំនួន ៣៩ទីតាំង ដែលមានមនុស្សសរុបចំនួន ៣៧១នាក់ កំពុងបំរើការងារនៅក្នុងឃុំទាំង១៥ នៃស្រុកព្រៃនប់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ជូនចំពោះបងប្អូនដែលបំរើការងារនៅទីនេះលើវិស័យសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ព្រោះការងារទាំងអស់សុទ្ធតែផ្តល់តម្លៃ និងអត្ថប្រយោជន៍ចំពោះអ្នកបំពេញការងារ ជាធនធានមានសក្តានុពលមួយចូលរួមចំណែកក្នុងវិស័យការងារទទួលបានប្រាក់បៀវត្ត ដើម្បីជួយលើកកម្ពស់គ្រួសារ និងជួយលើកកម្ពស់សេដ្ឋកិច្ចសង្គម នេះជាសេវាមួយដែលមិនអាចខ្វះបាន ការងាបានផ្តល់តម្លៃសម្រាប់មនុស្សគ្រប់ៗគ្នា។

ឯកឧត្តម អភិបាលខេត្តបានបន្តថា សម្តេចតេជោបានចង្អុលណែនាំឱ្យអាជ្ញាធរធ្វើការទំនាក់ទំនងជាមួយអ្នកបំរើការងារទេសចរណ៍មនុស្សពេញវ័យក្រៅប្រព័ន្ធ ហើយបងប្អូនមានសិទ្ធជ្រើសរើសសេរីភាព ហើយកម្ពុជាជាប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស អ្វីដែលខុសច្បាប់ គឺការប្រើប្រាស់ ឬជួញដូរគ្រឿងញឿន និងការប្រើបា្រស់អាវុធជាដើម។ រាជរដ្ឋាភិបាលមិនទុកឱ្យបងប្អូននៅដាច់ដោយឡែកនោះទេ ព្រមទាំងបានឈ្វេងយល់ពីសុខទុក្ខបងប្អូនបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យនៅស្រុកព្រៃនប់ ដើម្បីផ្សារភ្ជាប់ដោះស្រាយគោលនយោបាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននិវត្ត ព្រោះការទទួលបានបណ្ណ ប.ស.ស វាមានអត្ថប្រយោជន៍ក្នុងការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ការងារជាដើម សូមស្នើសុំថៅកែ និងម្ចាស់ទីតាំងទាំងអស់ ត្រូវធ្វើការចុះបញ្ជី និងសហការជាមួយមន្ទីរការងារ ដើម្បីឱ្យបុគ្គលិករបស់យើងទទួលបានបណ្ណ ប.ស.ស និងប្រាក់សោធន៍និវត្តដូចមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។ ចាប់ពីឆ្នាំ២០២៣ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ បានដាក់ចេញនូវគោលនយោបាយរបបសន្តិសុខសង្គមជូនបុគ្គលិករោងចក្រ សហគ្រាស និងបុគ្គលិកបំរើការងាក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធឱ្យទទួលបានប្រាក់សោធននិវត្ត ដើម្បីទទួលបានអត្ថប្រយោជនថែទាំងសុខភាព និងប្រាក់សោធននិវត្តនៅពេលយើងមានអាយុ ៦០ឆ្នាំ ទទួលបានប្រាក់សោធននិវត្ត តាមកម្រិតការងារដែលយើងបានធ្វើ ដើម្បីទាញយកអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម តាមអតីតភាពការងាររៀងៗខ្លួន។

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា កម្ពុជារៀបចំប្រព័ន្ធប្រជាធិបតេយ្យ យើងបានរៀបចំការបោះឆ្នោត ៦ដងរួចមកហើយ ដែលប្រជាជនបានធ្វើការបោះឆ្នោតគាំទ្រសម្តេច តេជោ ដឹកនាំប្រទេសប្រកបដោយភាពរីកចម្រើន និងសេចក្តីសុខ សុភមង្គល ហើយលទ្ធផល នៃការបោះឆ្នោតបានផ្តល់អត្ថប្រយោជន៍ជូនបងប្អូនទាំងអស់គ្នា និងស្នើសុំឱ្យបងប្អូនទៅចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលពី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីគាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យក្នុងស្រុកព្រៃនប់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior