logo
Header Logo
News Detail
thumbnail
អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើក​ទិសដៅ​អនុវត្តការងារបន្ត ឆ្នាំ២០២៣
153
11-Jul-2023
Sub-nation news
Link

ព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តក្រចេះ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ណែនាំដល់គណៈបញ្ជាការឯកភាពក្រុងស្រុក រួមនិ ងមន្រ្តីមានសមត្ថកិច្ច ត្រូវត្រួតពិនិត្យនូវរាល់ទីតាំងក្រុមហ៊ុនឯកជន និងតូបឬផ្ទះនានា ទាំងផ្លូវការ និងមិនផ្លូវការ ដែលដាក់ទទួលរបស់បញ្ចាំនានា ជាពិសេសការទទួលដាក់បញ្ចាំនូវអត្តសញ្ញា ណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ គឺត្រូវធ្វើការហាមឃាត់ ដើម្បីរក្សាការងារសន្តិសុខសណ្តាប់ ធ្នាប់មូលដ្ឋាន ជាពិសេសគឺដើម្បីរក្សាឯកសារ សម្រាប់បម្រើឲ្យការបោះឆ្នោតនាពេលខាមុខនេះ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តបន្តថា ៖ ការងារសន្តិសុខសណ្តាប់ធ្នាប់ គឺជាចំនុចសំខាន់ណាស់ ដែលតម្រូវឲ្យយើងទាំងអស់គ្នាជាអាជ្ញាធរ ត្រូវចូលរួមសហការការពារ និងរក្សាថែរក្សាឲ្យបានជូនសាធារណៈជន ហើយនៅចំពោះមុខនេះ គឺត្រូវរក្សាសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាពេលខាងមុខ ដើម្បីរក្សាសុខសុវត្ថិភាពសណ្តាប់ធ្នាប់ ជូនគ្រប់គណបក្សដែលឈរឈ្មោះ នៅពេលបោះឆ្នោត និងក្រោយបោះឆ្នោតបានបញ្ចប់ទៅដោយរលូន តម្លាភាព ឯករាជ្យ អព្យាក្រឹត ដើម្បីជាការស្ងប់ចិត្ត និងទទួលយកចំពោះលទ្ធផលនៃការបោះឆ្នោត និងត្រូវបន្តពង្រឹងការយាមល្បាតជាប្រចាំ ។

ឯកឧត្តម វ៉ា ថន បានគូសបញ្ជាក់ថា ៖ តាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការហាមឃាត់ ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្ន មានប្រជាពលរដ្ឋមួយចំនួនបាន យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសប្រតិបត្តិករកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាង លក់ទំនិញប្រើប្រាស់នានា ដែលបានអនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និងការណែនាំ របស់ធនាគារជាតិ នៃកម្ពុជា ។

ក្នុងនោះករណីរកឃើញថាមានគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ណានៅតែបន្តយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផ្ទុយទៅនឹងការណែនាំរបស់ ធនាគារជាតិនៃ កម្ពុជា រដ្ឋបាលរាជធានី-ខេត្ត ត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជាដើម្បី ដាក់ទណ្ឌកម្មស្រប តាម ច្បាប់ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ ឬរដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការដក ហូតអាជ្ញា បណ្ណនោះស្រប តាមបែបបទ និងនីតិវិធី ដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន ក្នុងករណីដែល អាជ្ញាបណ្ណនោះ ត្រូវបានផ្ដល់ឱ្យដោយអាជ្ញាធរមានសមត្ថកិច្ច របស់រដ្ឋបាលរាជធានីខេត្តខ្លួន ។

ហើយក្នុងករណីរកឃើញថាមានប្រតិបត្តិករកម្ចីជនបទក្រៅប្រព័ន្ធ ឬហាងលក់ទំនិញប្រើប្រាស់នានា ឬកន្លែងទទួលបញ្ចាំណានៅតែបន្តយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ការធានាលើការផ្តល់ ឥណទាន រដ្ឋបាលរាជធានីខេត្ត ត្រូវចាត់វិធានការផ្អាកអាជីវកម្មនោះ ស្របតាមបែបបទនិងនីតិវិធី ដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2026 © All rights reserved by the Ministry of Interior