logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារសិក្សាកុមារអូទីស្សឹម និងពិការភាពសតិបញ្ញា
95
16-Sep-2023
Sub-nation news
Link
ខេត្តកណ្តាល ៖ ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់កសាងអគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ មាន ១៨បន្ទប់ នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយដែលមានសារៈសំខាន់បំផុត ក្នុងការអប់រំដល់កុមារអូទីស្សឹម ឬកុមារខ្សោយសតិបញ្ញា ឱ្យទទួលបានចំណេះដឹង និងបំណិនជីវិតប្រចាំថ្ងៃ ដូចជា ចេះស្លៀកពាក់ ងូតទឹក ញាំបាយ ការគ្រប់គ្រងអាកប្បកិរិយា រៀននិយាយ និងការទំនាក់ទំនងក្នុងសង្គមជាដើម។ នាឱកាសនោះ លោកជំទាវ អភិបាលរងខេត្ត បានធ្វើការផ្ដាំផ្ញើទៅកាន់ឪពុក-ម្តាយ ឬអាណាព្យាបាល ត្រូវយកចិត្តទុកដាក់ដល់កូនៗ ចាប់តាំងពីថ្ងៃកើតកុំបណ្តែតបណ្តោយ ឱ្យកូនក្លាយជាក្មេងអូទីហ្សឹម ឬខ្សោយសតិបញ្ញា។ អូទីហ្សឹម អាចកើតលើកុមារ ពីអាយុ២៤ ទៅ ៣៦ខែ ឪពុក-ម្តាយ ត្រូវចំណាយពេលវេលា ដើម្បីនៅជាមួយកូនឱ្យបានជាប់លាប់ ដើម្បីបានហាត់បង្រៀនកូនៗឱ្យចេះនិយាយស្ដី លេងជាមួយកូនៗ ដើម្បីបង្កើនភាពស្និទ្ធស្នាល និងព្យាយាមនិយាយលេងជាមួយកូនជាប្រចាំ ជាពិសេសមិនត្រូវបណ្ដែតបណ្ដោយឱ្យក្មេងតូចៗមិនទាន់គ្រប់អាយុៗលេងទូរសព្ទច្រើននោះឡើយ។ ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា ដែលបានយកចិត្តទុកដាក់ ក្នុងការមើលថែ និងជួយបង្រៀនដល់កុមារខ្សោយសតិបញ្ញា និងអូទីស្សឹម ព្រោះថា កុមារខ្សោយសតិបញ្ញា និងអូទីស្សឹម ពួកគាត់មានលក្ខណៈខុសពីកុមារធម្មតា ដែលមិនងាយក្នុងការគ្រប់គ្រង និងបង្ហាត់បង្រៀនឡើយ ហើយការបង្ហាត់បង្រៀនរបស់ លោកគ្រូ អ្នកគ្រូ គឺធ្វើដោយការពេញចិត្ត និងពោពេញទៅដោយទឹកចិត្តស្រលាញ់ ពោលគឺបានចាត់ទុកពួកគេដូចជាកូនបង្កើតរបស់ខ្លួន។ ឯកឧត្តម បានបញ្ជាក់ថា សិស្សានុសិស្ស ដែលមានពិការភាពសតិបញ្ញា និងអូទីស្សឹមនេះ មានការពិបាកបង្រៀនណាស់ បើប្រៀបធៀប ទៅនិងសិស្សានុសិស្ស ពិការភាពដទៃទៀត ដែលទាមទារមានការអត់ធ្មត់ខ្ពស់បំផុត ពីលោកគ្រូ-អ្នកគ្រូ ទើបទទួលបានជោគជ័យ។ លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានឱ្យដឹងថា សព្វថ្ងៃនេះវិទ្យាល័យមានអាគារសិក្សាចំនួន ២ខ្នងស្មើនឹង ១៣បន្ទប់ មានបន្ទប់កុងតឺន័រចល័តចំនួន ៨បន្ទប់ និងនៅសាលាឧបសម្ព័ន្ធទាំងបីទីតាំងមានចំនួន ៨បន្ទប់។ មានបុគ្គលិកនិងគ្រូបង្រៀនសរុប ៦៣ នាក់ ស្រី ៣៦នាក់ ក្នុងនោះ គ្រូក្របខ័ណ្ឌរដ្ឋសរុបមានចំនួន ៣៥ នាក់ គ្រូជាប់កិច្ចសន្យាមានចំនួន ១៥នាក់ គ្រូស្ម័គ្រចិត្តមានចំនួន ៨ នាក់ បុគ្គលិកស្ម័គ្រចិត្តមានចំនួន ៥នាក់។ បច្ចុប្បន្នវិទ្យាល័យអប់រំពិសេសមានសិស្សអូឌីហ្សឹម និងខ្សោយសតិបញ្ញាចំនួន ២៣៥ នាក់ ស្រី ៥៨នាក់៕ ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior