logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីកិច្ចសហការ ការពារសន្តិសុខ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣
81
25-Sep-2023
Sub-nation news
Link
ខេត្តកណ្ដាល ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីកិច្ចសហការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីលោក ផាន់ ឬទ្ឋិពល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោះខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមែនរាជរដ្ឋាភិបាល។ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងរៀបចំដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដូចដែលបានកំណត់ក្នុងប្រតិទិន ប៉ុន្តែរយៈពេល នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត មាន ១៩ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ ដូច្នេះមកដល់ថ្ងៃនេះ ពេលវេលានៃដំណើរការក៏ជិតមកដល់ ហើយក៏អាចនឹងបញ្ចប់ទៅវិញលឿនផងដែរ ដែលតម្រូវឱ្យយើងទាំងអស់គ្នា យកចិត្តទុកដាក់ខ្លាំងចំពោះការជំរុញប្រជាពលរដ្ឋ និងត្រៀមសម្ភារ ឯកសារ បរិក្ខារ ក៏ដូចជា ធនធានមនុស្ស គឺក្រុមចុះឈ្មោះបោះឆ្នោត ដែលត្រូវបណ្ដុះបណ្ដាលនៅតាមមណ្ឌលប្រមូលផ្តុំ ក្រុង ស្រុក នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម អភិបាលរងខេត្ត ក៏បានបញ្ជាក់បន្ថែមទៀតថា អាជ្ញាធរខេត្តតែងតែយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងកិច្ចសហការគ្រប់ពេលវេលា គ្រប់ទីកន្លែងចំពោះលេខាធិការដ្ឋានរៀបចំការបោះឆ្នោត និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើឱ្យដំណើរការបោះឆ្នោត ក៏ដូចជាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ទទួលបានលទ្ធផលល្អប្រព្រឹត្តទៅដោយរលូន មានរបៀបរៀបរយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា។ ក្នុងនាម ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបន្តផ្តល់ការគាំទ្រកិច្ចសហការ ជាមួយអាជ្ញាធរបោះឆ្នោតគ្រប់លំដាប់ថ្នាក់ សំដៅធានាឱ្យការចុះឈ្មោះបោះឆ្នោត ក៏ដូចជា ការបោះឆ្នោត នាពេលខាងមុខសម្រេចបានជោគជ័យ ប្រកបដោយបរិយាកាស សន្តិសុខ សុវត្ថិភាព។ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលេខាធិការដ្ឋានរៀបចំ ការបោះឆ្នោតខេត្តកណ្តាល និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកតែងតែបានចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ៕ ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior