logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តកណ្ដាល រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីកិច្ចការរដ្ឋបាល ការគ្រប់គ្រងហិរញ្ញវត្ថុ
54
25-Sep-2023
Sub-nation news
Link
ខេត្តកណ្តាល ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីកិច្ចការរដ្ឋបាល ការគ្រប់គ្រងហិរញ្ញវត្ថុ ក្រមចរិយាធម៌ ការកសាងផែនការ និងជំនាញប្រើប្រាស់កុំព្យូទ័រ ដល់ថ្នាក់ដឹកនាំបណ្ដាញអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល។ នាឱកាសនោះ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល បានជំរុញដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់តាមដានលើមេរៀននីមួយៗពីគ្រូឧទ្ទេស ដើម្បីទទួលបាននូវចំណេះដឹង និងមានស័ក្កសិទ្ធភាព ក្នុងការអនុវត្តលើការងារនេះ ឱ្យកាន់តែមានភាពរលូន ត្រឹមត្រូវ ច្បាស់លាស់ និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ ឯកឧត្តម អភិបាលរងខេត្ត បានបន្ដថា វគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃនេះ លោក លោកស្រី ប្អូនៗ ជាអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ លើជំនាញកិច្ចការរដ្ឋបាល ការគ្រប់គ្រងហិរញ្ញវត្ថុ ក្រមចរិយាធម៌ ការកសាងផែនការ និងជំនាញប្រើប្រាស់កុំព្យូទ័រ សម្រាប់យកទៅប្រើក្នុងការបំពេញការងារប្រចាំថ្ងៃ និងអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ឯកឧត្តម អភិបាលរងខេត្ត បានមានប្រសាសន៍បន្តថា រដ្ឋបាលខេត្តកណ្តាល មានឆន្ទៈក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម និងគាំទ្រអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ទាំងស្មារតីទទួលខុសត្រូវ និងធនធានថវិកា ដើម្បីនិរន្តរភាពការងារ និងបង្កលក្ខណៈងាយស្រួលដល់ការអនុវត្តសកម្មភាពការងារ ដោយទទួលបាននូវផលផ្លែយ៉ាងត្រចះត្រចង់ និងប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់ថា ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការងារគណនេយ្យភាពសង្គម បានរួមចំណែកការអនុវត្តតួនាទីភារកិច្ច ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបតម្រូវការបានឆាប់រហ័សជូនពលរដ្ឋ លទ្ធផលទាំងនេះ គឺកើតចេញពីការអនុវត្តមុខងាររបស់អង្គភាព ផ្តល់សេវា (រដ្ឋបាល ឃុំ សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា) និងមានការចូលរួមពីប្រជាពលរដ្ឋ ក្រោមការសម្របសម្រួល គាំទ្របច្ចេកទេស ដោយអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ អង្គការដៃគូ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕ ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior