logo
Header Logo
News Detail
thumbnail
ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសថ្នាក់ខេត្តលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ
67
28-Sep-2023
Sub-nation news
Link
ព្រឹកថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធាន ក្រុមការងារបច្ចេកទេសថា្នក់ខេត្ត PWG អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសថ្នាក់ខេត្តលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (លើកទី១៤) នៅសាលប្រជុំមេគង្គសាលាខេត្ត ។ ក្នុងគោលបំណងដើម្បីតាមដានវឌ្ឍនភាពការងារ នៃការអនុវត្តផែនការសកម្មភាពខេត្ត ជំហ៊ានទី២ លើវិស័យទឹកស្អាត និងអនាម័យផង ក៏ដូចជាការតាមដាន ត្រួតពិនិត្យ ដោះស្រាយនូវបញ្ហានានា ដែលបានរាំងស្ទះនូវដំណើរការ នៃការអនុវត្តន៍ផែនការសកម្មភាពខេត្ត ។ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត មានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្រជាតិឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងសហគមន៍ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកប ដោយនិរន្តរភាព។ ឯកឧត្តម បន្តថា ក្នុងឆ្នាំ២០២៣ យើងមិនអាចសម្រេចបានឡើយនូវ ផែនការសកម្មភាពខេត្ត ជំហានទី២នេះ ប៉ុន្តែមិនមែនមានន័យថា ពិបាកសម្រេចបានគោលដៅ ហើយត្រូវបោះបង់ ចោលនោះទេ ផ្ទុយមកវិញ ក្រុមការងារបច្ចេកទេសលើវិស័យទាំងពីរនេះត្រូវត្រួតពិនិត្យ កែលម្អឡើងវិញ នូវយន្តការនានា ដែលជាឧបសគ្គរាំងស្ទះដំណើការការងាររបស់យើងនាពេលបច្ចុប្បន្ននេះ។ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធាន ក្រុមការងារបច្ចេកទេសថា្នក់ខេត្តPWG បានជម្រុញពន្លឿនការសម្រេចបាននូវផែនការយុទ្ធសាស្ត្រឆ្នាំ២០២៥ ដូចជា៖ ទី១. រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្កការមិនមែនរដ្ឋាភិបាល និង ដៃគូអភិវឌ្ឍន៍ ត្រូវបង្កើនថវិកាវិនិយោគ លើវិស័យទាំងពីរនេះទ្វេដង ឬលើសពីនេះ។ ទី២. ពង្រឹងការអភិវឌ្ឍសមត្ថភាព និងធនធានមនុស្សក្នុងស្ថាប័នឲ្យរឹងមាំ រួមមានមន្ត្រីទទួលបន្ទុកលើ ការងារទឹកស្អាត និងអនាម័យ នៅរដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់។ ទី៣. បង្កលក្ខណៈងាយស្រួល លើកទឹកចិត្ត និងជំរុញអោយវិស័យឯកជន ចូលរួមចំណែកក្នុងផ្តល់សេវា ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដោយផ្អែកលើគោលការណ៍ណែនាំ ឬលក្ខណៈវិនិច្ឆ័យត្រឹមត្រូវច្បាស់លាស់។ ទី៤. ផ្សព្វផ្សាយគោលការណ៍ណែនាំនានា របស់នាយកដ្ឋានជំនាញ ដើម្បីជាត្រីវិស័យក្នុងការពន្លឿន វិស័យទាំងពីរនេះ អោយមានសំទុះខ្លាំងជាងមុន។ ទី៥. បង្កើតយន្តការតាមដាន ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ក្នុងទម្រង់តែមួយសម្រាប់វិស័យទាំងពីរនេះ រួមមាន សគហគមន៍ទឹកសុវត្ថិភាព សម្រាប់ផ្ទៀតផ្ទាត់វឌ្ឍនភាពទឹកស្អាត និងយន្តការ ODF សម្រាប់ផ្ទៀងផ្ទាត់វឌ្ឍនភាព ការងារអនាម័យជាដើម។ ទី៦. ផ្តល់ការលើកទឹកចិត្ត ក្នុងរូបភាពជា ប័ណ្ណសរសើរ វត្ថុអនុស្សាវរីយ៍ ថវិកា រង្វាន់ ឬ អ្វីផ្សេងទៀតដែល អាចផ្តល់កម្លាំងចិត្តដល់អ្នកអនុវត្តផ្ទាល់លើការងារនេះ៕ ប្រភព៖ រដ្ឋបាលខេត្តក្រចេះ
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior