logo
Header Logo
News Detail
thumbnail
អាជ្ញាធរខេត្តតាកែវ អញ្ជើញចុះពិនិត្យផលដំណាំកសិកម្ម របស់ប្រជាពលរដ្ឋ នៅភូមិសាស្រ្តស្រុកសំរោង និងស្រុកត្រាំកក់
99
23-Oct-2023
Sub-nation news
Link

ខេត្តតាកែវ ៖ នៅថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អមដំណើរដោយ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះពិនិត្យផ្ទាល់ស្ថានភាពជំនន់ទឹកភ្លៀង នៅភូមិសាស្រ្តស្រុកសំរោង និងស្រុកត្រាំកក់ ជាពិសេសចុះពិនិត្យអំពីផលប៉ះពាល់នានា ដំណាំស្រូវ និងដំណាំកសិកម្មរួមផ្សំផ្សេងៗ របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការណែនាំដល់ អាជ្ញាធរខេត្ត ក្រុង ស្រុក និងស្ថាប័នពាក់ព័ន្ធ ត្រូវតាមដានដោយយកចិត្តទុកដាក់ ជាបន្តទៅទៀត អំពីស្ថានភាពជំនន់ទឹកភ្លៀង និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសហការតាមការណែនាំរបស់អាជ្ញាធរ នៅអំឡុងពេលមានជំនន់ទឹកភ្លៀងកើតមានឡើង។

តាមការបញ្ជាក់ពី លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងខេត្តតាកែវ មានស្រុកចំនួន ៣ ដែលបានធ្វើអោយទឹកជន់លិចផ្ទៃដីកសិកម្ម របស់ពលរដ្ឋ ចំនួន ២៨៨១ហិកតា មានជាង ៣៩៥៤គ្រួសារ ដែលរងផលប៉ះពាល់ រួមមាន ៖ ស្រុកបាទី មាន ០៦ឃុំ បានជន់លិចផ្ទៃដី ចំនួន ៤៨៦ហិកតា ស្មើនឹង ៦៥១គ្រួសារ, ស្រុកសំរោង មាន ០៨ឃុំ បានជន់លិចផ្ទៃដី ចំនួន ១៤០១ហិកតា ស្មើនឹង ២៣៤៣គ្រួសារ, ស្រុកត្រាំកក់ មាន ០៧ឃុំ បានជន់លិចផ្ទៃដី ចំនួន ៩៩៤ហិកតា ស្មើនឹង ៩៦០គ្រួសារ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior