logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តតាកែវ រៀបចំពិធីជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងផ្ដល់ថវិកាលើកទឹកចិត្ត ដល់សិស្សជ័យលាភីនិទ្ទេស A ចំនួន ៩០ នាក់ នៅទូទាំងខេត្ត
118
08-Jan-2024
Sub-nation news
Link

ខេត្តតាកែវ៖ នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តតាកែវ រៀបចំពិធីជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងផ្ដល់ថវិកាលើកទឹកចិត្តដល់សិស្សជ័យលាភីនិទ្ទេស A ចំនួន ៩០នាក់ នៅទូទាំងខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ។

ដែលពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រី អនុប្រធានមន្ទីរ លោកគ្រូ អ្នកគ្រូ លោក នាយកវិទ្យាល័យ និងអាណាព្យាបាលចូលរួមផងដែរ។

មានប្រសាសន៍សំណេះសំណាល នាឱកាសនោះដែរ  ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានសម្ដែងនូវការអបអរសាទរ ចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យ ជូនដល់គ្រួសារ និងសង្គមជាតិ ហើយក៏បាន ផ្តាំផ្ញើដល់ក្មួយៗ ដែលពុំបានប្រឡងជាប់ ត្រូវធ្វើការសិក្សារៀនសូត្រ ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបានជោគជ័យ នៅឆ្នាំក្រោយទៀត ព្រោះក្មួយៗទាំងអស់ គឺជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិ និងជាធនធានមនុស្សដ៏សំខាន់ នាថ្ងៃខាងមុខ ក្មួយៗមិនត្រឹមតែរៀន ឱ្យបានតែជាប់ប៉ុណ្ណោះទេ ត្រូវរៀនឱ្យចេះសម្រាប់ខ្លួនឯង ហើយក្មួយៗ អាចមានឱកាសសិក្សា និងប្រលងជាប់នៅពេលនេះ ក៏ដោយសារប្រទេសយើងមានសន្តិភាព ដូចនេះយើងទាំងអស់គ្នា សូមអរគុណសន្តិភាព។

ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលនាពេលនេះដែរ សិស្សជ័យលាភីនិទ្ទេស A ចំនួន ៩០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាលើកទឹកចិត្ត ចំនួន ៥០០ដុល្លារ ក្នុងនោះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានជូនថវិកាលើកទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូ នាយកសាលាវិទ្យាល័យ ចំនួន ៣៥នាក់ ម្នាក់ៗ ថវិកា ១០០,០០០រៀលផងដែរ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior