logo
Header Logo
News Detail
thumbnail
អភិបាលខេត្តកំពត អញ្ជើញក្នុងពិធីចាក់បេតុងស្ពានស្ទឹងកោះស្លា ស្ថិតនៅភូមិកោះស្លា ឃុំតាកែន ស្រុកឈូក
86
26-Feb-2019
Sub-nation news
Link

      នាព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតី ក្នុងពិធីចាក់បេតុងស្ពានស្ទឹងកោះស្លា ស្ថិតនៅភូមិកោះស្លា ឃុំតាកែន ស្រុកឈូក ប្រវែង ៥៥ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋមកពីឃុំនានា ក្នុងស្រុកឈូក សរុបប្រមាណ៥០០នាក់។        ស្ពានបេតុង ០១កន្លែងនេះ ជាស្ពានស្ថិតក្នុងអន្តរឃុំ នៅភូមិវាលក្រសាំង ឃុំតាកែន និងភូមិកោះស្លា ឃុំត្រពាំងភ្លាំង មានប្រវែង៥៥ម៉ែត្រ ទទឹង៣.១ម៉ែត្រ កំរាស់បេតុង ០.១៥ម៉ែត្រ មានកំពស់ ០៨ម៉ែត្រ សសរស្ពាន១០ជួរ និងចាក់ផ្លូវដីសរចូលប្រវែង ២១០ ម៉ែត្រ នៅសងខាងស្ពាន។ កន្លងមក ឯកឧត្តម អភិបាល បានចុះពិនិត្យលើកទី១ កាលពីថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០១៨ និងបើកការដ្ឋានសាងសង់។ ការសាងសង់ស្ពាននេះដែរ គ្រោងចំណាយថវិកាសរុបប្រមាណជា ២១,០០០ដុល្លា។ សូមជម្រាបថានៅឆ្នាំ២០០៥ ដោយមើលឃើញពីការលំបាក ក្រុមការងារឃុំបានជួសជុលជាស្ពានបណ្តោះអាសន្ន សំរាប់ធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ សិស្សានុសិស្ស បន្ទាប់មកដោយមិនមានអ្នកថែទាំច្បាស់លាស់ ឃុំបានប្រគល់ឲ្យអ្នករស់នៅក្បែរនោះជាអ្នកថែទាំជំនួស ដោយយកកម្រៃ ៥០០ រៀល ក្នុងម៉ូតូមួយ ហើយទីតាំងនេះជូនកាលទឹកជំនន់លិច៧ ថ្ងៃទើបស្រកវិញក៏មាន។ ស្ពាននេះមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅមកចំនួន ២ឃុំ ជាង ២០០០គ្រួសារសិស្សានុសិស្សប្រមាណជាង១០០០ នាក់នៅវិទ្យាល័យហ៊ុនសែនត្រពាំងបី និងចរាចរដឹកផលិតផលកសិកម្ម និងទំនិញគ្រប់ប្រភេទលើស្ពាននេះសំដៅទៅផ្លូវជាតិលេខ៤១ ភ្ជាប់ទៅទីប្រជុំជននៃស្រុកឈូក។ ស្ពាននេះមានតាំងតែពីសង្គមចាស់មកម្ល៉េះ ជាស្ពានឈើសសរថ្ម បានខូចខាតទាំងស្រុងតាំងពីកំឡុងឆ្នាំ ១៩៧០-១៩៧៥ នៅសល់តែគ្រឹះថ្មតែប៉ុណ្ណោះ។ ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បានឧបត្ថម្ភដល់សិស្សានុសិស្ស ៣៧១នាក់ កងកម្លាំង១៤ និង ប្រជាការពារ ៣០នាក់ ថវិកាសរុប ១,៦២០,០០០រៀល៕អែមមី

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior