logo
Header Logo
News Detail
thumbnail
ខេត្តស្ទឹងត្រែង បានរៀបចំព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
23
19-Jun-2019
Sub-nation news
Link

      នៅរសៀលថ្ងៃ អង្គារ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០១៩ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំព្រះរាជពិធីចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខា និងមានការចូលរួមពីឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការសាខា គណៈកិត្តិយសសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុង/ស្រុក លោកនាយកសាខា ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា លោកតាជី និងយាយជី ផងដែរ  សរុបប្រមាណ ៦៨អង្គ/នាក់។
ក្នុងនោះដែរ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែងបាននិមន្តព្រះសង្ឃចំនួន ៦អង្គ ចម្រើនព្រះបរិត្ត នមស្ការព្រះរតនត្រ័យ សមាទានសីល ថ្វាយព្រះរាជកុសល ថ្វាយក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ជូនសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា។
     ទន្ទឹមនឹងនោះផងដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានសារលិខិតថ្វាយព្រះពរថ្វាយ ចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា  ក្រោយពីបញ្ចប់ ព្រះរាជពិធីរួចរាល់ឯកឧត្តមប្រធានកិត្តិយសព្រមទាំង ឯកឧត្តមប្រធានគណៈកម្មការ បានប្រគេន ទេយ្យទានដល់ ព្រះសង្ឃចំនួន ៦អង្គ និងជូនថវិកា ដល់យាយ ជី តាជី ចំនួន ២០នាក់  ក្នុងម្នាក់ៗ ២០.០០០៛ ផងដែរ៕ មុនីរម្យ

ប្រភព៖ ខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior