logo
Header Logo
News Detail
thumbnail
ខេត្តកំពង់ធំ ភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយខេត្ត Guizhou ប្រទេសចិន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក លើការអភិវឌ្ឍខេត្ត ឱ្យកាន់តែវិវឌ្ឍន៍រីកចម្រើន
59
14-Aug-2019
Sub-nation news
Link

      នាព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពងធំ បានទទួលជួបពិភាក្សា ជាមួយគណៈប្រតិភូតំណាងដោយលោក លី លីងប៊ូ (Li Lingbo) អភិបាលក្រុង Panzhou ខេត្ត Guizhou ប្រទេសចិន ដើម្បីផ្លាស់ប្ដូរយោបល់គ្នាស្ដីពីកិច្ចព្រមព្រៀង ចងសម័្ពន្ធមេត្រីភាពគ្នា ជាមួយទីក្រុង Panzhou ខេត្ត Guizhou នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សិក្សាអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ សុខាភិបាល បណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជំរុញឱ្យមានការរីកចម្រើនរួមគ្នា។
     ឯកឧត្តម សុខ លូ បានលើកឡើងថា នេះជាការបោះជំហានទៅមុខរបស់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការចាប់ដៃគូ ចង សម្ព័ន្ធមេត្រីភាព លើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងដ៏ធំរបស់មិត្តចិន ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍខេត្ត ឱ្យកាន់តែវិវឌ្ឍន៍រីកចម្រើនស្របតាមគោលនយោបាយ នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោហ៊ុន សែន។
     ក្នុងឱកាសនោះផងដែរ លោក  Li Lingbo អភិបាលក្រុង Panzhou ខេត្ត Guizhou បានថ្លែងអំណរគុណ ដល់ភាគីកម្ពុជាដែលបានទទួលស្វាគមន៍ ហើយបានលើកឡើងថា ភាគីទាំងពីរនឹងបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការទៅវិញទៅមកយ៉ាងស៊ីជម្រៅ បន្ទាប់ពីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា នៅពេលវេលាសមស្រប នាពេលខាងមុខនេះ។
      សូមបញ្ជាក់ថា ភាគីទាំងពីរបានចុះហត្ថលេខា បានបកប្រែចេញជា ០៣ ភាសា គឺភាសាខ្មែរ ភាសាចិន និងភាសាអង់គ្លេស ដោយកិច្ចប្រជុំនេះបានពិភាក្សាអំពីអត្ថប្រយោជន៍បំពេញបន្ថែម និងទំហំសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ រវាងទីក្រុងផានចូវ និងខេត្តកំពង់ធំ លើផ្នែកកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម។ ភាគីទាំងពីរបានឯកភាពគ្នា បន្តធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ លើកកម្ពស់ការផ្លាស់ប្តូរគណៈប្រតិភូ រវាងទីក្រុងផានចូវ និងខេត្តកំពង់ធំ ដោយមិនមានកំណត់ និងផ្តល់ការគាំទ្រ និងជំនួយដល់ដំណើរទស្សនកិច្ច ធុរកិច្ចព្រមគ្នាទាំងសងខាង ការចរចារពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការតាំងពិព័រណ៍ និងសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មដទៃទៀត៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior