logo
Header Logo
News Detail
thumbnail
អាជ្ញាធរខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការងារទប់ស្កាត់ និងបង្ក្រាបការនាំចូលនូវសារធាតុញៀនខុសច្បាប់តាមបណ្តោយព្រំដែនកម្ពុជា-ឡាវ
69
13-Aug-2019
Sub-nation news
Link

       នាព្រឹកថ្ងៃអង្គារទី១៣ ខែសីហា ឆ្នាំ២០១៩ លោក គោស៊ុ ប៊ុនសឿត អភិបាលខេត្តស្តីទីខេត្តព្រះវិហារ និងឯកឧត្តម ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារទប់ស្កាត់ និងបង្ក្រាបការនាំចូលដោយខុសច្បាប់នូវសារធាតុញៀននៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ និងមានការអញ្ជើញចូលរួមពីមន្រ្តីរដ្ឋបាលខេត្តមេបញ្ជាការកងកម្លាំងទាំងបី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេវរនគរបាលការពារព្រំដែន អធិការនគរបាលក្រុង ស្រុក ជាច្រើនរូប។
       មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូបានមានប្រសាសន៍បញ្ជាក់ខេត្តគោលដៅដែលឧក្រឹដ្ឋជនគ្រឿងញៀនប្រើប្រាស់សំរាប់ដឹកជញ្ជូនគ្រឿងញៀនពីតំបន់ត្រីកោណមាសឆ្លង់កាត់ព្រំដែនឡាវ(ចម្ប៉ាសាក់) ដើម្បីចូលមកកម្ពុជា បន្តទៅប្រទេសទី៣ ដោយមានខ្លោងធំៗ នៅតាមប្រទេសនីមួយៗ។ 
      ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ថែមថា ដើម្បីឲ្យការងារផ្សព្វផ្សាយបង្ក្រាប ទប់ស្កាត់ការនាំចូល ប្រើប្រាស់នូវសារធាតុញៀន ទទួលបានប្រសិទ្ធភាពខ្ពស់ សុំឲ្យគណៈកម្មាធិការ ក៏ដូចលេខាធិការដ្ឋានបង្ក្រាបគ្រឿងញៀន ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធ ជាពិសេសការរៀបចំឲ្យមានជនបង្គោលគ្រប់ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ និងទីសាធារណនានា ក្នុងផ្តល់ និងទទួលព័ត៌មានពីសកម្មភាពបទល្មើសគ្រឿងញៀន។ លើសពីនេះទៀត ត្រូវសហការជាមួយមន្ទីរទេចរណ៍រៀបចំកិច្ចសន្យា ឬខិតប័ណ្ណអប់រំនានា នៅតាមមណ្ឌលកំសាន្តនានា។
       ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង បានបញ្ជាក់ពីអនុសាសន៍ដឹកនាំទាំង០៤ចំនុចរបស់សម្តេចក្រឡាហោមរួមមាន៖ ១.បញ្ចប់ទាំងស្រុងនៅដំណាច់ឆ្នាំ២០១៩ រាល់បទល្មើសគ្រឿងញៀនតាមបណ្តាក្លឹបកំសាន្ត និងសប្បាយដ្ឋានានា ២.ត្រូវរឹបអូសបន្តឹងការត្រួតពិនិត្យដើម្បីទប់ស្កាត់ បង្ក្រាប លំហូរគ្រឿងញៀនចូលមកកម្ពុជានាទិសឥសានតាមព្រំដែនកម្ពុជា- ឡាវ ៣.ខិតខំស្រាវជ្រាវបង្ក្រាបរាល់ទីតាំងលួចលាក់ កែច្នៃគ្រឿងញៀន ៤.មិនត្រូវការពារ មិនត្រូវពាក់ព័ន្ធ មិនត្រូវអត់អោន ឬអន្តរាគមន៍ចំពោះរាល់ បទល្មើសគ្រឿងញៀន។
       សូមបញ្ជាក់ថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០១៩ បង្ក្រាបលើខេត្តទាំងបី (ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី) បាន៨៦ករណី ឃាត់ខ្លួន ១៧០នាក់ ស្រី២៣នាក់ ចាប់យកគ្រឿងញៀន ៩២៧៤ ក្រាម ក្នុងនោះខេត្តព្រះវិហារ ៣១ករណី ឃាត់ខ្លួន៦៧នាក់ ស្រី៤នាក់ ចាប់បានគ្រឿងញៀន១១៨ក្រាម៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior