logo
Header Logo
News Detail
thumbnail
កម្ពុជា -ថៃ ចុះទស្សនារួមគ្នាការអនុវត្តផែនការភូមិឃុំ /សង្កាត់ ស គ្មានគ្រឿងញៀន នៅតំបន់បណ្តោយព្រំដែន
40
02-Sep-2019
Sub-nation news
Link

ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំនៃស្ថាប័នត្រួតពិនិត្យគ្រឿងញៀនប្រទេសទាំងពីរ ប្រតិភូកម្ពុជា-ថៃ បានចុះទស្សនាការអនុវត្តផែនការភូមិឃុំ/សង្កាត់ ស គ្មានគ្រឿងញៀន ដែលបាននឹងកំពុងដាក់ឲ្យអនុវត្តនៅភូមិចំនួនពីររបស់ខេត្តព្រះវិហារ ប្រទេសកម្ពុជា គឺភូមិឈេីទាលគង  និងភូមិអានសេះ នៃឃុំ ជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រតិភូថៃដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ូរីយ៉ា សុីងហាកាម៉ូល (Suriya Singhakamol) អគ្គលេខាធិការរង ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ។ 

ឯកឧត្ដម ស៊ូ សិរី  អភិបាលរងខេត្តព្រះវិហារ បានមានប្រសាសន៍ស្វាគមន៍ដល់ប្រតិភូទាំងអស់​ និងបញ្ជាក់ថាខេត្តព្រះវិហារមិនមែនជាខេត្តផលិតគ្រឿងញៀនទេ  តែរងគ្រោះពីការប្រេីបំពានគ្រឿងញៀន។ 

ក្នុងឱកាសនោះ  ឯកឧត្តម ឧត្ដមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងដោយបានលេីកពីគោលបំណងនៃការបង្កេីតផែនការភូមិឃុំ/សង្កាត់ ស គ្មានគ្រឿងញៀនថា  គឺជាយន្តការដោះស្រាយបញ្ហាគ្រឿងញៀននៅថ្នាក់មូលដ្ឋាន ឱ្យមានសមត្ថភាពម្ចាស់ការដោយខ្លនឯង និងធ្វេីឲ្យប្រសេីរឡេីងនូវសន្តិសុខកាត់បន្ថយបាននូវអំពេីហឹង្សា  និងបទល្មេីសផ្សេងៗបង្កេីតបាននូវភាពសុខដុមរមនា ដល់ប្រជាពលរដ្ឋក្នុងសហគមន៍។ 

ក្នុងឱកាសនោះ ដែរ  ឯកឧត្ដម ឧត្តមសេនីយ៍ទោ ស៊ូរីយ៉ា សុីងហាកាម៉ូល អគ្គលេខាធិការ រងការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ  បានថ្លែងនូវការកោតសសេីរ ហេីយបន្តគាំទ្រនូវការអនុវត្តផែនការរបស់ភូមិទាំងពីរ ហេីយនឹងផ្តល់ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព បទពិសោធន៍ និងសុំឲ្យភូមិទាំងពីរបន្តជួបប្រជុំធ្វេីការជាមួយគ្នាឲ្យបានញឹកញាប់។

សូមបញ្ជាក់ថា  កម្ពុជា ក្រោមគំនិតផ្តួចផ្តេីមរបស់ឯកឧត្តម  នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  កម្ពុជាបានដាក់ឲ្យអនុវត្តនូវផែនការភូមិឃុំ/សង្កាត់  ស  គ្មានគ្រឿងញៀន  នៅភូមិចំនួន៥របស់កម្ពុជាមាន ៣ភូមិគឺភូមិឈេីទាលគង  អានសេះ  កំពង់ស្រឡៅ១  នៅខេត្តព្រះវិហារ  និង  ២ភូមិ គឺភូមិលេី  ខាំផាន់  នៅខេត្តស្ទឹងត្រែង  ហេីយនឹងបន្តពង្រីកដល់ភូមិជាច្រេីនទៀតដេីម្បីប្រមូលគ្រប់សមាសភាពក្នុងសហគមន៍ចូលរួមទាំងអស់គ្នាបង្ការ  ទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងសហគមន៍ក៏ដូចជាបទល្មេីសគ្រឿងញៀនឆ្លងកាត់ព្រំដែន។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior