logo
Header Logo
News Detail
thumbnail
លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាស្តីពីការផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យស្តីពី ការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់
41
18-Sep-2019
Sub-nation news
Link

        នាព្រឹកថ្ងៃអង្គារ ទី ១៧ ខែកញ្ញា ឆ្នាំ២០១៩ នេះ លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាស្តីពីការផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យស្តីពី ការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងការបណ្តុះបណ្តាលមន្រ្តីការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ទៅលើមុខងារដែលបានធ្វើប្រតិភូកម្ម ក្រោមអធិបតីភាព ឯកឧត្តម សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងមន្រ្តីជំនាញការិយាល័យ អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀតសរុបចំនួន ២៦០នាក់ មកពីរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តបាត់ដំបង ស្ថិតនៅសាលប្រជុំសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង។

       លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្ត បានមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះការរៀបចំអង្គសិក្ខាសាលានេះឡើង គឺមិនត្រឹមផ្តល់នូវជំនាញ និងចំណេះដឹងប៉ុណ្ណោះទេ គឺជាវេទិកាមួយសម្រាប់ផ្លាស់ប្តូរមតិយោបល់ បទពិសោធន៍ការងារ និង បញ្ហាប្រឈមនានា ដែលកើតក្នុងពេលអនុវត្តការងារជាក់ស្តែង ថែមទាំងជាឱកាសមួយសម្រាប់កំណត់ការកែលម្អ ដើមី្បឆ្លើយតបទៅនឹងបរិការណ៍ថ្មីៗនៃសង្គមសេដ្ឋកិច្ចជាតិ បច្ចុប្បន្ន និងទៅអនាគត ។ 

       គោលបំណងសិក្ខាសាលានេះមានៈ
- ផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ២៣៥ អនក្រ.បក ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលមានចំនួន ៨ ជំពូក និង ៥៤ មាត្រា ។
- ការណែនាំអំពីនីតិវិធីអនុវត្តការចុះបញ្ជីទោចក្រយានយន្ត (ម៉ូតូ) ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ 
- បទបង្ហាញស្តីពីការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជី
ទោចក្រយានយន្ត។

       សូមបញ្ជាក់ផងដែរថា  សិក្ខាសាលានេះប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០១៩៕

ប្រភពៈ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior