logo
Header Logo
News Detail
thumbnail
ពិធីបិទមហាសន្និបាតរបស់ សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្ដាល
48
03-Oct-2019
Sub-nation news
Link

      ឯកឧត្តមបណ្ឌិត ម៉ៅភិ រុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្ដាល គឺពិតជាបានរួមចំណែកយ៉ាងខ្លាំង ក្នុងដំណើរការកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។

      ឯកឧត្តមអភិបាលខេត្តលើកឡើងដូចនេះក្នុងពិធីបិទមហាសន្និបាតរបស់ សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នៅសាលាខេត្តកណ្ដាល។ ឯកឧត្តមបន្តថា នេះជាហេតុផលដែលរដ្ឋបាលខេត្តកណ្ដាល បានផ្ដល់ការិយាល័យធ្វើការដល់សមាគមនៅក្នុងសាលាខេត្ត ដើម្បីឲ្យសមាគមអនុវត្តលក្ខន្តិកៈរបស់ខ្លួន ទទួលបានជោគជ័យ ស្របតាមគោលបំណងនិងទិសដៅរបស់ខ្លួន ហើយរដ្ឋបាលខេត្តនិងនៅតែបន្តជួយគាំទ្រទាំងស្មារតី សម្ភារៈ និងផ្តល់កិច្ចសហការជាមួយសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្ដាលនៅក្នុងការអភិវឌ្ឍសមត្ថភាពដល់សមាជិកក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ផងដែរ។ ឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់សមាគមត្រូវអនុវត្តតាមលក្ខន្តិកៈរបស់ខ្លួន នៅក្រសួងមហាផ្ទៃស្របតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ត្រូវបង់ប្រាក់សមាជិកភាពប្រចាំឆ្នាំគឺ ២% នៃថវិកាផ្នែករដ្ឋបាលដោយដកចេញពីបន្ទុកបុគ្គលិក ដើម្បីជូនសមាគមឲ្យបានទៀងទាត់ និងមានតម្លាភាព តាមលិខិតបទដ្ឋានដែលបានកំណត់។ សមាគមត្រូវផ្សព្វផ្សាយនិងពង្រឹងការអនុវត្តក្រមសីលធម៌សម្រាប់សមាជិកក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ដែលសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានបានដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០១៥ ឲ្យមានប្រសិទ្ធភាពដើម្បីលើកកម្ពស់គុណតម្លៃរបស់សមាជិកក្រុមប្រឹក្សា ជាពិសេសសមាគមត្រូវយកចិត្តទុកដាក់ផ្ដល់សេវាដល់សមាជិកស្របតាមគោលបំណងទិសដៅនិងផែនការយុទ្ធសាស្ត្ររបស់ខ្លួន។

      សូមបញ្ជាក់ផងដែរថា មហាសន្និបាតរបស់ សមាគមក្រុមប្រឹក្សា ក្រុង ស្រុកឃុំ សង្កាត់ ខេត្តកណ្ដាល បានដំណើរការអស់រយៈពេលមួយថ្ងៃកន្លះកន្លង។ ហើយលោក គង់ ឆេង មេឃុំគគីរ ស្រុកកៀនស្វាយ ត្រូវបានមហាសន្និបាតបោះឆ្នោត ជ្រើសតាំង ជាប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល និងអនុប្រធានចំនួន ១០រូបផ្សេងទៀត ដោយទទួលសម្លេងឆ្នោត ៣៤៩សន្លឹក លើ ៣៥៤សន្លឹក៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior