logo
Header Logo
News Detail
thumbnail
ពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ និងការចុះពិនិត្យស្ថានភាពស្ពានបាក់ស្រុតមួយកន្លែង ក្នុងស្រុកសៀមបូក
27
09-Oct-2019
Sub-nation news
Link

       នាព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាស្រុកសៀមបូក ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការក្នុងស្រុកសៀមបូក។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សា គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
      ក្នុងឱកាសជួបសំណេះសំណាលនេះឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ផ្សព្វផ្សាយអំពីសភាពការណ៍ជាតិ អន្តរជាតិ ដើម្បីធានាសុខសន្តិភាព ស្ថេរភាពសង្គម ព្រមទាំងសន្តិសុខ សណ្តាប់ធ្នាប់ និងអធិបតេយ្យភាព។
     ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាពស្ពានបាក់ស្រុតមួយកន្លែងប្រវែង ៣៣,៥០ម៉ែត្រ ទទឹង ៤,៧៥ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នាពេលកន្លងមក។
     ដើម្បីសម្រួលដល់ការចរាចរទៅមករបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម អភិបាលខេត្ត បានចង្អុលបង្ហាញដល់មន្ទីរជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរស្រុក ពន្លឿនក្នុងការជួសជុលស្ពាននេះឲ្យបានល្អប្រសើរឡើងវិញ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior