logo
Header Logo
News Detail
thumbnail
រដ្ឋបាលខេត្តឧត្តរមានជ័យ បានរៀបចំពិធីសែនព្រេន បួងសួង បន់ស្រន់ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ពីបារមីវត្ថុស័ក្តសិទ្ធ
62
10-Oct-2019
Sub-nation news
Link

      ខេត្តឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍  ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តឧតហដរមានជ័យ បានរៀបចំពិធីសែនព្រេនបួងសួង បន់ស្រន់ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ពីបារមីវត្ថុស័ក្តសិទ្ធ ដែលថែរក្សាបឹងស្នោ ក្នុងគោលបំណងបារ និងស្ដារប្រមូលផែនរុក្ខជាតិពើក ដែលបានរសាត់មកពីកណ្ដាលបឹងស្នោមកទើនៅលើច្រាំងមាត់បឹងស្នោផ្នែកខាងត្បូង។

      នៅក្នុងពិធីបួងសួងនេះដែរ ក៏មានការផ្ដល់ជាកិត្តិយសអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តមអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរជំនាញ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរបរិស្ថាន មន្ត្រីរាជការ លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់សំរោង និងការចូលរួមពីកងកម្លាំងទាំងបី ដើម្បីចូលរួមសហការប្រើវិធានការ និងប្រើមធ្យោបាយនានា ក្នុងការប្រមូល និងស្ដារសោភណ្ឌភាព នៅលើផ្ទៃបឹងស្នោឡើងវិញ ដើម្បីត្រៀមទទួល និងរៀបចំពិធីបុណ្យអុំទូកប្រចាំឆ្នាំនៅក្នុងខេត្ត។

      គូរបញ្ជាក់ផងដែរថា ពិធីបុណ្យអុំទូក ប្រចាំឆ្នាំ២០១៩ នៅខេត្តឧត្តរមានជ័យ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ នៅវេទិកាអ៊ុទូកសួនច្បារខេត្ត ដែលព្រមជាមួយគ្នានេះ នឹងមានការប្រគុំតន្ត្រីតាំងពិព័រណ៍លក់ទំនិញ ផលិតផលនានា ការលេងល្បែងកំសាន្ត ជូនដល់ប្រជាពលរដ្ឋនិងសាធារណជនទស្សនាកំសាន្តផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តមមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior