

កំពង់ស្ពឺ ៖ ដោយសារស្ថានភាពចរាចរណ៍កាន់តែមមាញឹកខ្លាំង នៅកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្សារថ្នល់ទទឹង រដ្ឋបាលខេត្តកំពង់ស្ពឺបានសម្រេច ដាក់អោយដំណើរការភ្លើងស្តុបថ្មី មួយបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដោយចាប់ពីពេលនេះតទៅ។
ជាក់ស្តែងនៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែ តុលា ឆ្នាំ២០១៩នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញរបស់មន្ទីរសាធារណ:ការ ចុះពិនិត្យ និងរៀបចំទីតាំងតំឡើងភ្លើងសញ្ញាបញ្ជាចរាចរណ៍ (ភ្លើងស្ទុប) ដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ នៅត្រង់ចំនុចថ្នល់ទទឹង ព្រំប្រទល់ ខេត្តកំពង់ស្ពឺ-ខេត្តកណ្តាល៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ



