logo
Header Logo
News Detail
thumbnail
ខេត្តព្រះសីហនុ រៀបចំពិធីប្រណាំងទូកផ្កាចារ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក
51
04-Nov-2019
Sub-nation news
Link

      រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំប្រណាំងទូកផ្កាចារ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះ ព្រះខែ និងអកអំបុក នៅអាងទឹកឃុំព្រៃនប់ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជាម​ ហ៊ីម​ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។ ពិធីប្រណាំងទនេះ មានរយពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ និងត្រូវបានបិទបញ្ចប់រសៀលថ្ងៃអាទិត្យ ៧កើត ខែកត្តិក ឆ្នាំកុ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

      តាមគណៈកម្មការរៀបចំការប្រណាំងទូកផ្កាចារ និងទូកស្នោ បានឱ្យដឹងថា ឆ្នាំនេះ​មានទូកផ្កាចារចូលរួមប្រកួតចំនួន ១១គូ ស្មើនឹង ២២ទូក មាន ៣ប្រភេទ ប្រភេទទូក មាឌចំណុះ ៥នាក់ មាន ៣គូរ, ប្រភេទទូកផ្កាចារ ចំណុះ ៥នាក់ ៥គូរ, និងប្រភេទទូកចំណុះ ៨នាក់ មាន ៣គូរ ។ មានអុំខ្ទះចំនួន ២គូរ និងទូកស្នោ ២០ទូក អុំកំសាន្ត។

      លទ្ធផលទូកទទួលបានចំណាត់ថ្នាក់លេខ១ មាន ៣ទូក ក្នុង ១ទូកទទួលពាន១ ទង់ជ័យលាភីលេខ១ និងថវិកា ២លានរៀល, ចំណាត់ថ្នាក់លេខ២ មាន ៣ទូក ១ទូកទទួលបានពាន១ ទង់ជ័យលាភីលេខ២ ថវិកា ១.៥លានរៀល ចំណាត់ថ្នាក់លេខ៣ មាន ៣ទូក ក្នុងមួយទូកទទួលបានពាន១ ទង់ជ័យលាភីលេខ៣ និងថវិកា ១លានរៀល ,ទូកមិនជាប់ចំណាត់ថ្នាក់ ១៥ទូក មួយទូកទទួលបានទង់អនុស្សាវរីយ៍១ និងថវិកា ៧៥ម៉ីនរៀល, ទូកស្នោ ២០ទូក មួយទូកទទួលរង្វាន់លើកទឹកចិត្ត ៣០ម៉ីនរៀល, អុំខ្ទះ៤ មួយខ្ទះទទួលបានរង្វាន់លើកទឹកចិត្ត ២៥ម៉ីនរៀលផងដែរ។

      ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រ សាសន៍ចូលរួមបិទការប្រណាំងទូកផ្កាចារ ដើម្បីអបអរសាទពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩ ជាប្រពៃណីទំនៀមទម្លាប់ខ្មែរ ជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ ត្រូវបានពលរដ្ឋប្រតិបតិ្តបន្តធ្វើឡើងជារៀងរាល់ឆ្នាំ និងចាត់ទុកថាជាបុណ្យប្រពៃណី វប្បធម៌ជាតិដ៏ធំមួយក្នុងចំណោមពិធីបុណ្យសំខាន់ៗជាច្រើនទៀតដែលគេប្រារព្ធធ្វើឡើងនៅចំពេលរដូវទឹក សម្រកក្នុងខែកត្តិក ឬខែវិច្ឆិកា មានរយៈពេល ៣ថ្ងៃ ចាប់ផ្ដើមពីថ្ងៃ១៤កើត ដល់ថ្ងៃ ១រោច ខែកត្តិក ដោយមានបណ្ដែតប្រទីបនៅពេលយប់ធ្វើនៅរាជធានីភ្នំពេញតាមដងទន្លេសាបមុខព្រះបរមរាជ្យវាំង ដោយឡែកខេត្តព្រះសីហនុ ក៍បានរៀបចំពិធីប្រណាំងទូកផ្កាចារជារៀងរាលើឆ្នាំ ដើម្បីបង្កើតព្រឹតិការសប្បាយ រីករាយជូនប្រជាពលរដ្ឋ។ ការប្រណាំងទូកនាពេលនេះ ក៏ជាកីឡាមួយដែលវាតែងតែមានចាញ់ និងឈ្នះ និងឈានទៅបានបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីត្រៀមការប្រណាំងនូវឆ្នាំ ក្រោយទៀត ព្រោះការលេងកីឡានាំមកនូវសុខភាព សាមគ្គីភាព មិត្តភាព មានទំនាក់ទំទងកិច្ចសហការគ្នាកាន់តែល្អប្រសើរថែមទៀត។

      ក្រៅពីប្រណាំងទូក ក៍មានរៀបចំកម្មវិធីកម្សានជាច្រើនផ្សេង ទៀត មានដូចជា បណ្តែតប្រទីប បង្ហោះគោម អកអំបុក និងបាញ់កាំជ្រួច ធ្វើឱ្យកម្មវិធីនេះមានការកម្សាន្តសប្បាយផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior