logo
Header Logo
News Detail
thumbnail
ឯកឧត្តម យូ ស៊ុនឡុង ចុះពិនិត្យទីតាំង និងប្រជុំពិភាក្សា ផែនការបែងចែកភារកិច្ច រៀបចំពិធីសម្ពោធផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ១០
114
22-Feb-2020
Sub-nation news
Link

      (ពោធិ៍សាត់)៖ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អមដំណើរដោយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ហ៊ុន ស៊ីថា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ធកាល័យសម្តេចតេជោ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះពិនិត្យទីតាំង និងប្រជុំពិភាក្សា ផែនការបែងចែកភារកិច្ច រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៥ ប្រវែង ១៨២,១៦គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ១០ ប្រវែង១៩៨,១៧៦គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន។

      នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៥ «ពីខេត្តពោធិ៍សាត់, វាលវែង, ថ្មដា ព្រំដែនកម្ពុជា-ថៃ» និងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ «ពីសំឡូត, វាលវែង, អូរសោម, កោះកុង» នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ខាងមុខ នៅបរិវេណសាលាបឋមសិក្សាប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នាយឧត្តមសេនីយ៍បានបន្ថែមថា ពាក់ព័ន្ធនឹងការងាររៀបចំពិធីការ និងសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងអង្គពិធីទាំងមូល ត្រូវត្រៀមលក្ខណៈឲ្យបានម៉ត់ចត់ ដើម្បីទទួលភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ចូលរួមប្រមាណ៨ពាន់នាក់ឯណោះ។

      ក្នុងដំណើរចុះត្រួតពិនិត្យទីតាំងនោះដែរ នាយឧត្តមសេនីយ៍ក៏បានបើកកិច្ចប្រជុំពិភាក្សា ពីផែនការបែងចែកភារកិច្ចលម្អិត នៃការទទួលខុសត្រូវ ក្នុងដំណើរការពិធីសម្ពោធ ពីសំណាក់គណៈកម្មការរៀបចំបុណ្យជាតិ អាជ្ញាធរខេត្ត ស្រុក ព្រមទាំងផ្នែកពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យការប្រព្រឹត្តទៅ ធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជាអង្គពិធីទាំងមូល ប្រកបដោយភាពរលូន និងជោគជ័យ។

      គួរបញ្ជាក់ថា គម្រោងសាងសង់ថ្មី នូវផ្លូវជាតិលេខ១០ «ពីអក្សរT ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្ពោះទៅកាន់ស្រុកថ្មបាំង ខេត្តកោះកុង ឆ្លងកាត់ឃុំក្រពើពីរ ឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់» មានប្រវែង១៩៨,១៧៦គីឡូម៉ែត្រ គ្រោងនឹងចំណាយថវិកាជាង១៨០លានដុល្លារ ក្រោមហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន។ ការបើកការដ្ឋានស្ថាបនាផ្លូវនេះ នឹងធ្វើពិធីរួមគ្នា ជាមួយការសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៥ ប្រវែង ១៨២,១៦គីឡូម៉ែត្រ ដែលទើបនឹងស្ថាបនារួច តភ្ជាប់«ពីផ្លូវជាតិលេខ៥ ទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំដែនកម្ពុជា-ថៃ»។ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវDBST ដែលអាចឲ្យប្រជាពលរដ្ឋ មកពីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ឬតាមបណ្តាខេត្តទិសពាយ័ព្យ អាចធ្វើដំណើរ និងដឹកទំនិញឆ្លងកាត់ ទៅខេត្តជាប់ដែនសមុទ្រ បានយ៉ាងងាយស្រួល។ យើងមានឱកាសកសាងសមិទ្ធផលនានាបាន គឺដោយសារកត្តានៃសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកអាយុជីវិតទៅប្តូរ រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដល់សព្វថ្ងៃ, ហើយបងប្អូនប្រជាពលរដ្ឋ ក៏អាចធ្វើដំណើរទៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយគ្មានការភ័យខ្លាចដូចពីមុនទៀតឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior