(ខេត្តឧត្ដរមានជ័យ)៖ នៅរសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពី ការរៀបចំផែនការអភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ(២០២០-២០២៤) ក្រោមអធិបតីភាពឯកឧត្ដមប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីមន្ទីរអង្គភាពពាក់ព័ន្ធ និងគណៈអភិបាលក្រុង-ស្រុក ដោយកម្មវិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង គឺដើម្បីរៀបចំឯកសារព័ត៌មាននានាពាក់ព័ន្ធ និងការកសាងផែនការអភិវឌ្ឍន៍ខេត្តនិងផ្សព្វផ្សាយអំពីការចាប់ផ្ដើមដំណើរការរៀបចំផែនការអភិវឌ្ឍន៍ខេត្តដល់អ្នកពាក់ព័ន្ធនានាឲ្យបានយល់ដឹង និងបានចូលរួមក្នុងដំណើរការនៃការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ខេត្ត៕
ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ