logo
Header Logo
News Detail
thumbnail
អាជ្ញាធរខេត្តប៉ៃលិន ដាក់គ្រូពេទ្យប្រចាំការនៅព្រំដែន ដើម្បីត្រួតពិនិត្យពលករកម្ពុជាដែលធ្វើការនៅថៃ ឆ្លងចូលកម្ពុជាតាមព្រំដែនក្នុងភូមិសាស្ត្រខេត្ត
76
25-Mar-2020
Sub-nation news
Link

      ប៉ៃលិន៖ ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ ដោយសារស្ថានភាពរីករាលដាលនៃវីរុសកូវីត-១៩ បានបង្ខំអោយពលករខ្មែរដែលធ្វើការនៅខេត្តចាន់បុរី ប្រទេសថៃប្រមាណជាង ១០០នាក់ បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ តាមព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន គ្រាដែលច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន និងច្រកសំខាន់ៗផ្សេងទៀតជាប់ព្រំដែនថៃត្រូវបានបិទមិនឱ្យចេញចូលទៅមកបានឡើយ។ 

      បើតាមការរៀបរាប់របស់ពលករខ្មែរដែលឆ្លងដែនមក បានឱ្យដឹងឡើងថា÷ នៅក្នុងប្រទេសថៃពួកគាត់មានការព្រួយបារម្ភជាខ្លាំង ចំពោះជម្ងឺកូវីត-១៩ ផង រួមទាំងអត់ការងារធ្វើផងនោះ បានបង្ខំអោយពួកគាត់សម្រេចចិត្តវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ហើយដោយច្រកទ្វារព្រំដែនត្រូវបានបិទ ដូច្នេះពួកគាត់ខ្លះក៍ ត្រូវបង្ខំចិត្តត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដើម្បីជួបជុំក្រុមគ្រួសារ ហើយជាក់ ស្តែង នៅថ្ងៃនេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៍បានជួបពិភាក្សាជាមួយភាគីថៃដោយ អនុញ្ញាត ឱ្យពលករប្រមាណជាង ១០០នាក់ ទើបបើកច្រកឱ្យចេញម្តង ដើម្បីវិលត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ។

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ ពលករខ្មែរដែលឆ្លងដែនត្រលប់មកវិញនេះ អាជ្ញាធរមិនបានអនុវត្តន៍ដាក់អោយនៅដាច់ឡែកនោះទេ ដោយគ្រាន់តែកំណត់អត្តសញ្ញាណ ការស្រង់ទិន្នន័យលំនៅដ្ឋានពិតប្រាកដត្រូវត្រឡប់ទៅវិញងាយស្រួលការការពារនិងតាមដានព័ត៌មានផ្សេងៗ ការពិនិត្យឆែកកំដៅនិងពិនិត្យសុខភាពយ៉ាងតឹងរឹង និងលាងសំអាតដៃ និងដងខ្លួនដោយសារធាតុសម្លាប់មេរោគពីក្រុមមន្ត្រីសុខាភិបាលខេត្ត រួចហើយទើបមានអនុញ្ញាតអោយពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញជាធម្មតា។

      យោងតាមរបាយការណ៍របស់នគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំបានឱ្យដឹងថា៖  ពលករកម្ពុជាដែលឆ្លងព្រំដែនមកពីប្រទេសថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន គិតចាប់តាមពីម៉ោង ០៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា រហូតដល់ម៉ោង ១២ថ្ងៃត្រង់ គឺមានចំនួនសរុប ១០៣នាក់ ស្រី៥១នាក់ ហើយលទ្ធផលពិនិត្យសុខភាពបឋម គឺអវិជ្ជមានទាំងអស់៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន
 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior