logo
Header Logo
News Detail
thumbnail
អភិបាលរួម និងគណៈអភិបាលខេត្ត ចុះប្រជុំណែនាំដល់ក្រុងស្រុកទាំង១០ ក្នុងខេត្តកំពង់ចាម ធ្វើការផ្សព្វផ្សាយណែនាំ ដល់ឃុំសង្កាត់ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក្នុងការដាក់ឲ្យនៅដោយឡែក សម្រាប់ពលករ ពលការិនី ដែលមកពីក្រៅប្រទេស
69
27-Mar-2020
Sub-nation news
Link

      នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ អភិបាលខេត្ត រួមជាមួយគណៈអភិបាលខេត្តកំពង់ចាម បានធ្វើការចុះប្រជុំណែនាំ ដល់អាជ្ញាធរស្រុកក្រុងទាំង១០ទូទាំងខេត្ត ដើម្បីធ្វើការណែនាំដល់ឃុំសង្កាត់ទាំងអស់ ដើម្បីចិត្តវិធានការក្នុងការដាក់នៅដាច់ដោយឡែក សម្រាប់ពលករ ពលការិនី ដែលមកពីក្រៅប្រទេសរួមមាន ប្រទេសថៃ ប្រទេសម៉ាឡេស៊ី ប្រទេសកូរ៉េ និងប្រទេសនានាដទៃទៀត ក្នុងរយៈពេល១៤ថ្ងៃ ការការពារទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។

      មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានលើកឡើងថា ជំងឺកូវីដ១៩ បាននឹងកំពុងរាតត្បាតពាសពេញពិភពលោក ក្នុងនោះព្រះរាជាណាចក្រកម្ពុជារបស់យើង ក៏មានអ្នកកើតជំងឺកូវីដ​-១៩ ចំនួន៩២ ករណីផងដែរ ដោយឡែក ខេត្តកំពង់ចាម របស់យើងក៏មានចំនួនអ្នកកើតជំងឺកូរវិដនេះច្រើនករណីដែរ ដើម្បីមានវិធានការទប់ស្កាត់កុំឱ្យរីករាលដាលជំងឺកូវីដ-១៩នេះ យើងត្រូវអនុវត្តទៅតាមវិធានការសំខាន់ៗដែលបានផ្សព្វផ្សាយជូនដោយក្រសួងសុខាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃនិងរដ្ឋបាលខេត្តកំពង់ចាមយើងផងដែរ។ ដោយឡែកនៅតាមភូមិនីមួយៗនៅក្នុងទីជនបទមានបងប្អូនពលករក៏ដូចជាជនបរទេស បានវិលត្រឡប់ពីប្រទេសក្រៅវិញ អាជ្ញាធរ ដូចជាអ្នកពាក់ព័ន្ធមួយចំនួន ត្រូវចូលរួមតាមដាន អប់រំផ្សព្វផ្សាយទៅដល់ជនចំណូលស្រុកទាំងនោះ ដោយតម្រូវឲ្យពួកគាត់ស្នាក់នៅដាច់តម្លៃពីសមាជិកគ្រួសាររយៈពេល១៤ថ្ងៃ ក្នុងន័យតាមដានសុខភាពនឹងធ្វើតាមការណែនាំរបស់សុខាភិបាល។

      ឯកឧត្តមបានបន្តទៀតថា ក្រោយពីការធ្វើតាមដានក្នុងអំឡុងពេលរយៈពេល១៤ថ្ងៃ ប្រសិនបើមាននរណាម្នាក់ មានអាការដូចជាឡើងកម្ដៅ ក្អក ឈឺបំពង់ក ហត់ណែនដើមទ្រូងពិបាកក្នុងការដកដង្ហើម ត្រូវណែនាំឱ្យទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកដែលនៅជិតដើម្បីពិនិត្យព្យាបាលឬ ទំនាក់ទំនងទៅលេខ 115 របស់ក្រសួងសុខាភិបាលជាបន្ទាន់ ដើម្បីយកសំណាករបស់គាត់យកទៅពិនិត្យ ឲ្យបានច្បាស់លាស់។

      ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះពលករ ពលការិនី ដែលមកពីធ្វើការក្រៅប្រទេសក្នុងខេត្តកំពង់ចាម មានចំនួនប្រមាណជា ២.០០០នាក់ ដោយក្នុងចំណោមអ្នកទាំងអស់នោះ ក្រុមអាជ្ញាធរមូលដ្ឋានរបស់យើង បាននឹងកំពុងធ្វើការផ្សព្វផ្សាយជូនពរគាត់ ក៏ដូចជាឲ្យពួកគាត់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីធ្វើការតាមដានសុខភាពរបស់ពួកគាត់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior