logo
Header Logo
News Detail
thumbnail
អភិបាលខេត្តប៉ៃលិន ជម្រុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដានចំពោះបញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ
43
15-Apr-2020
Sub-nation news
Link

      ប៉ៃលិន៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជម្ងឹ COVID-19 ខេត្ត បានជំរុញអោយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដោយយកចិត្តទុកដាក់ ធ្វើការពិនិត្យ និងតាមដានសុខភាព ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលករដែលទើបវិលត្រឡប់មកពីធ្វើការនៅក្រៅប្រទេសឲ្យបានល្អ ដើម្បីធានាបាន នូវការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ពីខាងក្រៅមកចម្លងនៅក្នុងសហគមន៍។

      ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញដឹកនាំ ថ្នាក់ដឹកនាំ មន្ត្រីជំនាញ ក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បន្តចុះសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ព្រមទាំងឧបត្ថម្ភស្បៀង ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ៧៥គ្រួសារ បន្ទាប់ពីពួកគាត់រងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ Covid-19។

      ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖ បញ្ហាជំងឺកូវីដ១៩នេះ បានបន្តរាលដាលនៅទូទាំងសាកលលោក ដែលបង្ករអោយមនុស្សស្លាប់ជាបន្តបន្ទាប់ ដោយឡែកនៅប្រទេសកម្ពុជាវិញ ជំងឺកូវីដ១៩នេះ ក៍នៅតែបន្តរកឃើញអ្នកឆ្លង ជាបន្តបន្ទាប់ គួរអោយព្រួយបារម្ភ ដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ តាមរយៈការធ្វើអនាម័យជាប្រចាំ គឺលាងសម្អាតដៃនឹងសាប៊ូ ឬ អាល់កុល និងហូបស្អាត ផឹកស្អាត ពាក់ម៉ាស់ ក្រម៉ា និងមិនត្រូវនៅប្រមូលផ្តុំគ្នាច្រើននោះទេ។

      ឯកឧត្តមអភិបាលខេត្ត ក៍បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមូលដ្ឋាន ត្រូវតែមានការយកចិត្តទុកដាក់ត្រួតពិនិត្យសុខភាព និងត្រៀមបំរុងទុកស្បៀងអាហារសម្រាប់ផ្តល់ជូនពលរដ្ឋនៅក្នុងដំណាក់កាល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ហើយបើប្រជាពលរដ្ឋណា មានការសង្ស័យឆ្លងជំងឺកូវីដ១៩ សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជូនពួកគាត់ទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យអោយទាន់ពេលវេលា។

      សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងស្រុកសាលាក្រៅ ដែលបានទទួលអំណោយស្បៀងពីអាជ្ញាធរខេត្ត មានចំនួន ៧៥គ្រួសារ ក្នុងនោះឃុំស្ទឹងកាច់ ចំនួន ៤៨គ្រួសារ និងឃុំអូរអណ្តូង ចំនួន ២៧គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ និងទឹកអាលកុល សម្រាប់លាងសម្អាតដៃ ១ដប ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior