logo
Header Logo
News Detail
thumbnail
ពិធីក្រុងពាលី បួងសួងសុំនូវសេចក្តីសុខសប្បាយ ក្នុងការបើក ការដ្ឋាន សាងសង់ និង រៀបចំទីតាំងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨
353
12-Feb-2018
Sub-nation news
Link

នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែ កុម្ភះ គ.ស២០១៨ នៅ មុខបរិវេណលានជល់ដំរី ប្រាសាទអង្គរធំ មានធ្វើពិធីក្រុងពាលី បួងសួងសុំនូវសេចក្តីសុខសប្បាយ ក្នុងការបើក ការដ្ឋាន សាងសង់ និង រៀបចំទីតាំងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ ក្រោមវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្ត ដោយមាន ការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរអប្សរា មន្ត្រីរាជការ សិស្ស និសិ្សត រួមទាំងអ្នកសារព័ត៌មានប្រមាណ ៣០០នាក់ចូលរួម ។ ពិធីក្រុងពាលីនេះ បានធ្វើឡើងតាមបែបព្រហ្មញ្ញសាសនាសុទ្ធសាធ ដែលនៅក្នុងនោះរួមមាន ពីធីថ្វាយនូវគ្រឿងសក្ការៈទិសទាំង១០ ពិធីថ្វាយគ្រឿងសក្ការៈទិសធំ ប្រកាសឧទ្ទីសបួងសួង និង ប្រគុំថ្វាយភ្លេងពិណពាធចំពោះបារមីវត្ថុស័ក្តសិទ្ធ ហើយដែលមួយផ្នែកនៃពិធីនេះ គឺបូជាព្រះភូមិ និងបូជាថ្វាយស្តេចក្រុងពាលី ដើមី្បសុំនូវសេចក្តីសុខ ក្នុងការរៀបចំធ្វើអង្គរសង្រ្កាន្ត នៅលើទឹកដីប្រវត្តិអង្គរ ឲ្យបានប្រព្រឹត្តទៅប្រកបដោយភាពសុខសាន្ត ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានសប្បាយរីករាយទៀតផង ។ សូមបញ្ជាក់ផងដែរថា នេះជាលើកទី៦ហើយ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយអាជ្ញាធរ ស្ថាប័ន ដែលពាក់ព័ន្ធ និង ដោយមានការចូលរួមផងដែរ ពីសំណាក់យុវជនស្ម័គ្រចិត្ត មកពីគ្រប់ទិសទី រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ហើយគោលបំណងនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ គឺផ្តល់ឱកាសឲ្យយុវជន សាធារណជនខ្មែរទូទៅ បានចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅអង្គរវត្ត ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ ជ្រកក្រោមដំបូលសន្តិភាពតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ និងបានសិក្សាស្វែងយល់នូវភាពរុងរឿង នាសម័យមហានគរ និង ការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបំផុសឆន្ទះ បន្តថែរក្សាមរតកវប្បធម៌ជាតិខ្មែរ ឲ្យបានគង់វង្សតទៅអនាគត ។ ម៉្យាងទៀតព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏នឹងបានផ្តល់ឱកាសឲ្យព្រះរាជាណាចក្រកម្ពុជា បានផ្សព្វផ្សាយលើកតម្កើង អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ប្រជាពលរដ្ឋខ្មែរយើង ជូនភ្ញៀវអន្តរជាតិ អន្តរជាតិស្វែងយល់ ដើម្បីពង្រីកកិត្យានុភាពនៅក្នុងតំបន់ និងទៅលើពិភពលោក ហើយបន្ទាប់ពីពិធីក្រុងពាលីនេះ ក្រុមការងារអង្គរសង្ក្រាន្តឆ្នាំ២០១៨ នឹងចាប់ផ្តើមបើកការដ្ឋាន និងហ្វឹកហាត់ការសម្តែងនានា តាមតួនាទីនិងភារកិច្ច រៀងៗខ្លួនផងដែរ ។ សូមរំលឹកផងដែរថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ បានចាប់ផ្តើមធ្វើឡើងនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ចាប់ពីឆ្នាំ២០១៣ ហើយបានរៀបឡើងជារៀងរាល់ឆ្នាំ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដើមី្បចូលរួមអបអរសាទរ ពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ។ ម៉្យាងទៀតព្រឹត្តិការណ៍នេះ ក៏ជាឱកាសដែលយុវជន ប្រជាពលរដ្ឋកម្ពុជា ទាំង ពីរភេទ បានមកជួបជុំគ្នា ក្នុងនាមមហាគ្រួសារខ្មែរ ដើមី្បអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងថ្ងៃសម្រាក ពីការងារ ។ ព្រឹត្តិការអង្គរសង្រ្កាន្ត បានក្លាយទៅជាវេទិកា ក្នុងការចែករំលែកបទពិសោធន៍ របស់មនុស្សជំនាន់មុន និង យុវជនជំនាន់ក្រោយ ដែលជាយន្តការអភិរក្ស និង អភិវឌ្ឍវប្បធម៌ ប្រពៃណីជាតិខ្មែរផងដែរ ។ ព្រឹត្តិការណ៍នេះក៏បានផ្តល់ ឲ្យកាសឲ្យកម្ពុជា បានធ្វើការផ្សព្វផ្សាយ លើកកម្កើនពីអរិយធម៌ វប្បធម៌ ព្រមទាំងស្នាដៃមរតកដ៏វិសេសវិសាលរបស់ខ្លួន នៅលើឆាកអន្តរជាតិទៀតផង ។ បច្ចុប្បន្ននេះ ខេត្តសៀមរាបក៏បានក្លាយជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍ នៅលើ ពិភពលោក ចូលមកទស្សនាកម្សាន្ត ។ ការក្រុងពាលីនាបច្ចុប្បន្ននេះ បងប្អូនពុទ្ធបរិស័ទខ្មែរយើង តែងមានជំនឿទៅលើពិធីកម្មមួយជាចេតនាកម្ម មុននឹងធ្វើពិធីអ្វីមួយ គឺតែងតែរៀបចំពិធីសែន ក្រុងពាលី ក្នុងការឧទ្ទិសចំណែបុណ្យជូនដល់សេ្តចក្រុងពាលីតែមួយគត់ មិនគិត ដល់ការផ្សាយមេត្តាចិត្ត ការចែករំលែកបុណ្យជាទូលាយ ស្របទៅតាមកុសលចេតនានៃសទ្ធាឡើយ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
About the Ministry
The Ministry of Interior has the authority to lead and manage the local administration at all levels in the field.Administration leads the National Police to protect security and public order and protect the safety of the people in the Kingdom of Cambodia.
Contact
Address: # 275 Preah Norodom Street, Phnom Penh
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
Media
Download the Ministry of Interior mobile app
2023 - 2025 © All rights reserved by the Ministry of Interior